Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកទ្វារឡានលួចទ្រព្យ ជាប់ខ្នោះ២

បើកទ្វារឡានលួចទ្រព្យ ជាប់ខ្នោះ២

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន២នាក់ ដែលជាមុខសញ្ញាសកម្មខាងធ្វើសកម្មភាពបើកទ្វាររថយន្តចូល លួចយកទ្រព្យ សម្បត្តិ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវឃាត់ខ្លួន នាំយកមកចាត់ការតាមច្បាប់។

ការបង្ក្រាបជនសង្ស័យទាំង២នាក់ ធ្វើឡើងកាលពីវេលាម៉ោង ១១និង០៤នាទីព្រឹក ថ្ងៃទី១០ ខែវិច្ជិកា ឆ្នាំ២០២៣ នៅចំណុច ផ្លូវ២០០៤ ខាងមុខក្រុមហ៊ុនផ្ញើអីវ៉ាន វីរៈប៊ុនថាំ ស្ថិតនៅភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ១១និង០៤នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំង អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាល ខណ្ឌ ពោធិ៍សែនជ័យ បានស្រាវជ្រាវ និងឈានដល់ការ ឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ នៅចំណុចផ្លូវ២០០៤ ខាងមុខក្រុមហ៊ុនផ្ញើអីវ៉ាន់ វីរៈប៊ុនថាំ ស្ថិតនៅភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធ ករណីលួច (បើកទ្វាររថយន្ត ចូលលួចយកទ្រព្យសម្បត្តិ)។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះសុខ ជា ភេទប្រុស មុខរបរ មិនពិត ប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ និងទី២-ឈ្មោះយិន ស៊ីវម៉ី ភេទប្រុស មុខរបររើសអេតចាយ ស្នាក់នៅបន្ទប់ជួល ភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែន ជ័យ។

ចំណែកសម្ភារៈដកហូត រួមមាន ទូរស័ព្ទ ចំនួន២គ្រឿង (iPhone 14 Pro Max សាំងសុងបត់ ពណ៌ប្រផេះ) អាយផេត ពណ៌ស្វាយ ១គ្រឿង កូនកាបូប កាតចាក់វ៉ាត់សាំង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងកាតបង់ ពន្ធឡាន។

សម្ភារៈនិងទ្រព្យសម្បត្តិដែលដកហូតបាន ត្រូវបានសមត្ថកិច្ចប្រគល់ជូនរងគ្រោះវិញ តាមការស្នើសុំ។ដោយឡែកជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿង បញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

RELATED ARTICLES