Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រពន្ធពោះធំ៥ខែ ទៅធ្វើបុណ្យសពឪ ប្តីនៅផ្ទះ អផ្សុក នាំស្រីស្នេហ៍មករួមរ័ក

ប្រពន្ធពោះធំ៥ខែ ទៅធ្វើបុណ្យសពឪ ប្តីនៅផ្ទះ អផ្សុក នាំស្រីស្នេហ៍មករួមរ័ក

ខេត្តសៀមរាប ៖ ស្ត្រីម្នាក់ បានអះអាងថា ខ្លួនកំពុងមានផ្ទៃពោះ ៥ខែ និងកំពុងជួបទុក្ខធំ ដោយសារ ឪពុកទទួលមរណភាព លុះនាងរវល់ទៅធ្វើបុណ្យសពជូនឪពុក ស្រាប់តែត្រឡប់មកផ្ទះវិញ ប្រទះ ឃើញប្តីនាំស្រីស្នេហ៍ មករួមរ័កដល់ក្នុងបន្ទប់ ធ្វើឱ្យកើតមានជម្លោះបែកផ្សែង និងឈានដល់ការទម្លាយ រឿងផ្អើលពេញបណ្តាញសង្គម កាលពីថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០២៣។

យោងតាមប្រភពនារីឈ្មោះរស្មី ត្រូវជាប្អូនស្រីរបស់នារីដែលកំពុងមានផ្ទៃពោះ៥ខែ ត្រូវប្តីក្បត់ចិត្ត នាំស្រីស្នេហ៍មករួមរ័កដល់ផ្ទះនោះ បានទម្លាយវីដេអូឃ្លីបមួយ បង្ហាញពីសកម្មភាពដែលបងស្រីរបស់ខ្លួន បានតាមទាន់ប្តីនាំស្រីស្នេហ៍មកដេករួមរ័កគ្នានៅលើគ្រែក្នុងផ្ទះ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាមួយសំណេរថា “ជួយស៊ែរផងទាំងអស់គ្នា ប្រុសថោកទាប ស្រីថោកទាប មើលមុខពួកវាឲ្យហើយទៅ ប្រពន្ធចេញមកធ្វើបុណ្យសពឪពុកស្លាប់បាន ៧ថ្ងៃ ទៅវិញ អាប្រុសថោកទាបនេះ យកមីស្រីថោកទាប ហ្នឹងទៅដេកនៅផ្ទះដែលប្រពន្ធកូនរស់នៅ ទាំងដែលប្រពន្ធមានផ្ទៃពោះ ៥ខែ ហើយមានកូនប្រុសអាយុ ៤ឆ្នាំទៀត Naa Laks Sreynoch Thuon ជួយស៊ែរឱ្យវាល្បីផងទៅ ហើយចំណាំមុខវាផង អាប្រុសថោកទាប មីស្រីថោកទាប…”។

ចំណែកសាមីខ្លួនស្ត្រីជាប្រពន្ធ ឈ្មោះសំអឿន ច័ន្ទវល័ក្ខ ក៏បានធ្វើការចែករំលែក (ស៊ែរ) នូវវីដេអូឃ្លីបដែល ប្អូនស្រីខាងលើបានបង្ហោះនោះ ជាមួយសំណេរថា “ខ្ញុំចិញ្ចឹមកូនម្នាក់ឯងក៏បាន យកទៅមនុស្សតិរច្ឆាន ដូចគ្នា…។ មីនេះវាឃ្លានណាស់រឿងប្តីគេ មីអត់ឃ្លាន និងអាសត្វនរក វាមិនគិតប្រពន្ធកូនទេ … ប្រភេទមនុស្សអត់មានកេរ្តិ៍ខ្មាសផង វាធ្វើបានគ្រប់រឿង ពួកខួរសត្វតិរច្ឆាន សត្វនរក មកចាប់ជាតិតើ ពីរក្បាលហ្នឹង…”។

ជុំវិញករណីខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពីស្ត្រីជាប្រពន្ធ ឈ្មោះរស្មី ដែល តាមទាន់ប្តីយកស្រីមកដេកក្នុងផ្ទះខាងលើនេះបានទេ កាលពីម្សិលមិញ ។ ចំណែកបុរសជាប្តី និងនារី ជាសង្សារថ្មី ក៏មិនអាចសុំការបកស្រាយបំភ្លឺបានដែរ នៅថ្ងៃដដែលនោះ ។

ប៉ុន្តែ បន្ទាប់ពីមានការបែកធ្លាយរឿងខាងលើនេះ បុរសជាប្តី ឈ្មោះហាំ គ្រីយ៉ា បានបញ្ជាក់តាមគណនីហ្វេស ប៊ុក របស់ខ្លួន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា រូបគេនិងស្ត្រីឈ្មោះរស្មី នោះ បានបែកគ្នាហើយ អត់មានទាក់ ទងជាមួយគ្នាទៀតទេ។

នៅថ្ងៃដដែលនោះដែរ បុរសជាប្តី បានបង្ហោះលិខិតលែងលះ មួយច្បាប់ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ដោយបញ្ជាក់ថា ខ្លួននិងស្ត្រីជាប្រពន្ធ បានដាច់គ្នាហើយ។

យោងតាមលិខិតកិច្ចព្រមព្រៀងលែងលះ ដែលទម្លាយដោយបុរសជាប្តី មានស្នាមមេដៃភាគីទាំងសងខាង ព្រមទាំងសាក្សីម្នាក់ផងនោះ បានបញ្ជាក់ថា «កិច្ចព្រមព្រៀងលែងលះនេះ ធ្វើឡើង និងមានសុពលភាព គិតចាប់ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នេះតទៅ ដោយមានភាគ៉ី ឈ្មោះហាំ គ្រីយ៉ា ភេទប្រុស អាយុ២៥ឆ្នាំ សញ្ញាតិខ្មែរអ៊ិស្លាម ហៅកាត់ថា ភាគី “ក” និងឈ្មោះសំអឿន ច័ន្ទវល័ក្ខ ភេទស្រី អាយុ២៦ឆ្នាំ សញ្ញាតិខ្មែរ ហៅកាត់ថាភាគី “ខ”។

ដោយហេតុថា ភាគី “ក” និងភាគី “ខ” បានព្រមព្រៀងលែងលះគ្នាតាមគោលការណ៍ស្ម័គ្រចិត្តទាំងសងខាង ដោយគ្មានការបង្ខិតបង្ខំភាគីណាមួយនោះឡើយ។

ដូច្នេះដោយគិតពិចារណានៃការស្រុះស្រួលឯកភាពគ្នា គូភាគីបានកំណត់ខចែង និងលក្ខខណ្ឌដូចខាងក្រោម ៖

១.១ ភាគី “ក” និងភាគី “ខ” គឺបានសម្រេចចិត្តលែងលះគ្នា ចាប់ពីថ្ងៃផ្តិតមេដៃនេះតទៅ និងមានជីវិតឯកជន រៀងៗខ្លួន ដោយមិនពាក់ព័ន្ធគ្នាថ្ងៃក្រោយ។

១.២ ការលែងលះគ្នានេះ ធ្វើឡើងតាមការស្នើសុំរបស់ភាគី…។

១.៣ ខ្ញុំបាទភាគី “ក” យល់ព្រមផ្គត់ផ្គង់ក្នុងការចិញ្ចឹមកូន មួយខែ…ជារៀងរាល់ខែ។

១.៤ បើសិនមានភាគីណាមួយមានគ្រួសារថ្មី ខ្ញុំបាទ/នាងខ្ញុំ មិនមានសិទ្ធិរករឿងគ្នាឡើយ…»៕

RELATED ARTICLES