Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលើកដាច់១កំប៉ុង ដាល់គេ១ដៃ បែកមុខ ជាប់ខ្នោះ

លើកដាច់១កំប៉ុង ដាល់គេ១ដៃ បែកមុខ ជាប់ខ្នោះ

ខេត្តប៉ៃលិន ៖ បុរសម្នាក់ ជាបុគ្គលិកធនាគារ បានទៅចូលរួមផឹកស៊ីនៅផ្ទះមិត្តភក្តិ លុះក្រោយមក មានអ្នក ផឹកស៊ីរួមវង់ម្នាក់ នៅសុខៗបានលើកស្រាបៀរផឹកដាច់អស់ ១កំប៉ុង រួចក្រោកដើរទៅដាល់បុរសជាបុគ្គលិគ​ធនាគារ ១ដៃ បណ្តាលឱ្យបែកចិញ្ចើម ហូរឈាមស្រោចខ្លួន និងត្រូវបានមិត្តភក្តិប្រញាប់ដឹកបញ្ជូនទៅមន្ទីរ​ពេទ្យភ្លាមៗ ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។ករណីហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣៥នាទីយប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំ​ណុចភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

ជនបង្កហេតុដែលដាល់គេបែកចិញ្ចើម និងត្រូវសមត្ថកិច្ចចាប់វាយខ្នោះ មានឈ្មោះយស រក្សា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរធ្វើចម្ការ មានលំនៅ ភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន (មានផ្ទុកសារ​ធាតុ​ញៀន)។ ចំណែកជនរងគ្រោះ មានឈ្មោះជា ជីនឡា ភេទប្រុស អាយុ២៨ឆ្នាំ ជាបុគ្គលិកធនាគារ មានលំនៅ ភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន (រងរបួសបែកចិញ្ចើមខាងស្តាំ ដេរ៥ថ្នេរ)។តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោងជាង ៧យប់ ថ្ងៃទី១២ ខែវិច្ឆិកា ឈ្មោះប៉ា ភារម្យ ភេទប្រុស អាយុ៣២ឆ្នាំ ជាបុគ្គលិកធនាគារ រស់នៅភូមិខាងលើ កំពុងអង្គុយ​ផឹកស្រាបៀរជាមួយមិត្តភក្តិបងប្អូន ដោយមានគ្នាចំនួន៤នាក់។ មួយសន្ទុះក្រោយមក ស្រាប់តែជនបង្កហេតុ ឈ្មោះយស រក្សា បានដើរមកចូលរួមផឹកស៊ីជាមួយនឹងគេដែរ រហូតម៉ោង ៨និង១០នាទីយប់ ថ្ងៃដដែល ជនរងគ្រោះឈ្មោះជា ជីនឡា និងមិត្តភក្តិម្នាក់ទៀត ឈ្មោះរតនា បានជិះម៉ូតូមកដល់ផ្ទះឈ្មោះប៉ា ភារម្យ ហើយក៏ចូលរួមផឹកស្រាបៀរ ជាមួយគ្នា។

ប្រភពដដែល បន្តថា បន្ទាប់មក ជនសង្ស័យបានលើកស្រាបៀរ មកផឹកអស់ ១កំប៉ុង រួចក្រោកដើរទៅក្បែរ​ជនរងគ្រោះ ហើយដាល់ទៅលើជនរងគ្រោះ ១ដៃ ពេញទំហឹង បណ្តាលឱ្យត្រូវចំចិញ្ចើមខាងស្តាំ បែករយះហូរ​ឈាមស្រោចខ្លួនតែម្តង និងត្រូវបានមិត្តភក្តិដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ភ្លាមៗ។ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ នាំយកទៅសាកសួរ និងរៀប​ចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES