Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្ញៀវវ៉ៃគ្នាដណ្តើមស្រីកំដរ  អាជ្ញាធរបិទហាង ខារ៉ាអូខេ

ភ្ញៀវវ៉ៃគ្នាដណ្តើមស្រីកំដរ  អាជ្ញាធរបិទហាង ខារ៉ាអូខេ

ខេត្តបន្ទាយមានជ័យ ៖ ជនបរទេស ១ក្រុម បានចូលទៅផឹកស៊ីនៅក្នុងហាងខារ៉ាអូខេ មួយកន្លែង លុះស្រវឹង ជោក កើតមានជម្លោះជាមួយនឹងភ្ញៀវជនជាតិខ្មែរ ១ក្រុម ពីរឿងដណ្តើមស្រីកំដរ រហូតឈានដល់អំពើហិង្សា វាយតប់គ្នា  ផ្អើលដល់អាជ្ញាធរនិងសមត្ថកិច្ចចុះអន្តរាគមន៍ និងឈានដល់ការសម្រេចបិទហាងខារ៉ាអូខេនោះ ជាបណ្តោះអាសន្ន។

ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅចំណុចខារ៉ាអូខេ មួយកន្លែង យីហោ រ៉ូយ៉ាល់ ស្កាយ (Royal Sky) មានទីតាំងនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា មុនពេលកើតហេតុ មានភ្ញៀវ ២ក្រុម (១ក្រុមជាជនជាតិចិន ១ក្រុមជាជនជាតិខ្មែរ) បានចូលទៅកម្សាន្តនៅទីតាំងខារ៉ាអូខេ ខាងលើ។ លុះក្រោយផឹកស៊ីស្រវឹងធ្លាក់ភ្នែក ក៏កើតមានជម្លោះពីរឿងដណ្តើមស្រី មកអង្គុយកំដរ រហូតដល់ផ្ទុះជាអំពើ ហិង្សា វាយតប់គ្នាក្នុងខារ៉ាអូខេ ហើយក៏នាំគ្នារត់គេចខ្លួនបាត់អស់។

ប្រភពដដែល បន្តថា ជុំវិញករណីនេះ សមត្ថកិច្ចបានចុះអន្តរាគមន៍ ស្រាវជ្រាវ និងបានសម្រេចបិទ បណ្តោះ អាសន្ន អាជីវកម្មខារ៉ាអូខេ រ៉ូយ៉ាល់ ស្កាយ (Royal Sky) ខាងលើ ដើម្បីស្រាវជ្រាវរកមូលហេតុ និងរកចាប់ខ្លួន ជនបង្កហេតុ ដើម្បីនាំមកទទួលខុសត្រូវចំពោះការប្រព្រឹត្តបទល្មើស។

ប្រភពដដែល បន្តថា ជាមួយនេះ អាជ្ញាធរបានឱ្យម្ចាស់ខារ៉ាអូខេ ពិនិត្យកិច្ចសន្យារបស់ខ្លួន ហើយរំលឹកឱ្យធ្វើ ការធានាជាថ្មីថា នឹងចូលរួមពេញទំហឹង ថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឱ្យបានម៉ឺងម៉ាត់បំ ផុត ពុំនោះទេ នឹងបិទមិនឱ្យដំណើរការទាំងស្រុងរហូតតែម្តង។

ករណីហិង្សានេះ បានធ្វើឱ្យអាណាព្យាបាល ឪពុកម្តាយ និងក្រុមគ្រួសារ នៃបុគ្គលិកខាងសេវា កម្សាន្ត ខាងចុង ភៅ សន្តិសុខ អនាម័យ និងអ្នកពាក់ព័ន្ធ ដែលមានផលប្រយោជន៍ពីកន្លែងសេវាកម្សាន្តនេះ បានខឹងសម្បា ហើយបន្ទោសភ្ញៀវ ២ក្រុមខាងលើ ដែលបង្ករឿង ធ្វើឱ្យពួកគេអត់ការងារធ្វើ ដោយសារហាងទាំងមូល ត្រូវបាន បិទ៕

RELATED ARTICLES