Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម កូនប្រុសអតីតមេឃុំ ប្លន់គ្រឿងអលង្ការ ជាង១តម្លឹង

 កូនប្រុសអតីតមេឃុំ ប្លន់គ្រឿងអលង្ការ ជាង១តម្លឹង

ខេត្តកំពត ៖ ករណីជនសង្ស័យ ២នាក់ ប្រដាប់ដោយកាំភ្លើងខ្លី ប្រើល្បិចចូលទិញស្រាបៀរនៅតូបចាប់ហួយ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច រួចដកកាំភ្លើងភ្ជង់ និងវាយស្ត្រីជាអ្នកលក់ ១ស្វាយកាំភ្លើង រយះក្បាល ប្លន់គ្រឿងអលង្ការប្លាទីន ប្រមាណ១តម្លឹង កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នោះ ត្រូវបានកម្លាំង សមត្ថកិច្ចជំនាញខេត្តកំពត ស្រាវជ្រាវបង្ក្រាបបានជនសង្ស័យម្នាក់ ដែលជាកូនប្រុសអតីតមេឃុំស្តេចគង់ខាង លិច ចំណែកបក្ខពួកម្នាក់ទៀត កំពុងរត់គេចខ្លួន។

ប្រតិបត្តិការបង្ក្រាបជនសង្ស័យជាចោរប្លន់នេះ បានធ្វើឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិព្រៃតាព្រឹត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស។

ជនសង្ស័យជាចោរប្លន់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអេង កុសល អាយុ៣១ឆ្នាំ មុខរបរមិន ពិតប្រាកដ  ជាកូនប្រុសអតីតមេឃុំស្តេចគង់ខាងលិច និងមានលំនៅ ភូមិព្រៃតាព្រឹត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស។ ចំណែកបក្ខពួកម្នាក់ទៀត កំពុងរត់គេចខ្លួន មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ ដោយឡែកស្ត្រីរងគ្រោះ មានឈ្មោះសៅ សុភ័ណ្ឌ អាយុ៣៤ឆ្នាំ មុខរបរជាអ្នកលក់ចាប់ហួយ មានប្តីឈ្មោះស សំបូរ និងមានលំនៅ ជាប់ផ្លូវលេខ៣១ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំអង្គសុភី ស្រុកកំពង់ត្រាច។លោកឧត្តមសេនីយ៍ត្រី លក ញ៉ាវ ស្នងការរងទទួលផែនព្រហ្មទណ្ឌនគរបាលខេត្តកំពត បានបញ្ជាក់ប្រាប់ថា ជនសង្ស័យឈ្មោះអេង កុសល ត្រូវបានចាប់ខ្លួនពីបទលួចមានស្ថានភាពទម្ងនទោស (ប្លន់ប្រដាប់អាវុធ ទៅលើពលរដ្ឋលក់ចាប់ហួយ) នៅភូមិដើមពោធិ៍ ឃុំអង្គសុភី ស្រុកកំពង់ត្រាច កាលពីរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ ចំណែកគូកនរបស់ជនសង្ស័យម្នាក់ទៀតដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចកំពុងតាមចាប់ខ្លួនផង ដែរ។

លោកស្នងការរង បានបន្តថា ការប្រើហិង្សាកំហែងយកបានពីស្ត្រីរងគ្រោះ រួមមាន ខ្សែកប្លាទីន ទម្ងន់៥ជី និង កងដៃប្លាទីន ១តម្លឹង ១ជី និងចិញ្ចៀន ១វង់ លុយ៤លានរៀល ទូរសព្ទ័ដៃ១គ្រឿង។ជនសង្ស័យខាងលើ ត្រូវ បានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តកំពត កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីចាត់ការបន្តតាមនីតិវិធី។

គួររំលឹកថា កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ មានករណីប្លន់អ្នកលក់ចាប់ហួយ បានកើតឡើងនៅចំណុចតូបចាប់ហួយ ១កន្លែង នៅជាប់ផ្លូវលេខ៣១ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុក កំពង់ត្រាច ដោយជនសង្ស័យចំនួន២នាក់ប្រដាប់ ដោយកាំភ្លើងខ្លី ១ដើម បានធ្វើសកម្មភាពប្រើល្បិចចូល ទៅ ទិញស្រាបៀរ នៅតូបចាប់ហួយ មួយកន្លែង លុះចូលទៅដល់ ក៏ដកកាំភ្លើងភ្ជង់គំរាមស្ត្រីជាអ្នកលក់ និងបាន ដាល់ ១ដៃ បែកច្រមុះ រួចវាយថែម ១ស្វាយកាំភ្លើង បណ្តាលឱ្យបែកក្បាល ហូរឈាមស្រោចខ្លួន បន្ទាប់មក ក៏ប្លន់យកលុយកាក់ រួមទាំងគ្រឿងអលង្ការប្លាទីន អស់ប្រមាណជាង ១តម្លឹង ហើយនាំគ្នាគេចខ្លួនបាត់អស់ ដោយ សុវត្ថិភាព៕

RELATED ARTICLES