Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងស្ទាវកាប់គ្នា ចោទប៉ូលិសចាប់ទារលុយ

ក្មេងស្ទាវកាប់គ្នា ចោទប៉ូលិសចាប់ទារលុយ

ខេត្តបន្ទាយមានជ័យ ៖ ក្មេងទំនើង ២ក្រុម បានធ្វើសកម្មភាពដេញកាប់ចាក់គ្នា នៅតូបស្រាក្រឡុក ១កន្លែង បណ្តាលឱ្យរងរបួស និងខូចខាតសម្ភារៈក្នុងហាង ព្រមទាំងម៉ូតូ ១គ្រឿង លុះសមត្ថកិច្ចចុះអន្តរាគមន៍ ក៏ឈាន ដល់ការឃាត់ខ្លួនក្មេងទំនើង សរុបចំនួន១៦នាក់ បញ្ជូនទៅ កាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ស្រាប់តែមានយុវជន២នាក់ ក្នុងចំណោមនោះ បានចោទប្រកាន់សមត្ថកិច្ចថា ប៉ូលិសទារលុយ បើមិនបាន បញ្ជូនទៅដាក់គុក។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា នៅមុនពេលកើតហេតុ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចសួនមានជ័យ ស្ថិតក្នុងភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ មានយុវជន២ក្រុម បានធ្វើ សកម្មភាពដេញកាប់ចាក់គ្នាទៅវិញទៅមក បណ្តាលខូចខាតម៉ូតូ ១គ្រឿង និងសម្ភារៈក្នុងតូបស្រាក្រឡុក ផងដែរ។

លោកអធិការ បានបន្តថា ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បាន ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនបង្កហេតុ ជាបន្តបន្ទាប់ បានសរុបចំនួន១៦នាក់ ក្នុងនោះមានស្រីម្នាក់ផងដែរ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដើម្បីធ្វើការសាកសួរ ហើយមុនពេលឃាត់ខ្លួន គឺមានយុវជន ២ក្រុម ធ្វើសកម្មភាពដេញកាប់ចាក់លើផ្លូវលេខ២ និងជិះម៉ូតូដេញតាមរហូតដល់សួនមានជ័យ ដែលជាកន្លែងលក់ស្រាក្រឡុក បន្ទាប់មកក៏កាប់ចាក់គ្នាទៅវិញទៅមកទៀត បណ្តាលខូចខាតទាំងសងខាង ដោយភាគីម្ខាងខូចខាត ម៉ូតូ ១គ្រឿង និងភាគីម្ខាងទៀតរងរបួស ព្រមទាំងខូចខាតសម្ភារៈហាងស្រាក្រឡុក។

លោកវរសេនីយ៍ឯក ស៊ី ឌី បានបញ្ជាក់ទៀតថា ក្រោយពេលឃាត់ខ្លួន ជនសង្ស័យដែលដេញកាប់ចាក់គ្នា បង្កអសន្តិសុខនិងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ហើយបញ្ជូនទៅដាក់ពន្ធនាគារ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងចំណោម១៦នាក់នោះ មាន២នាក់បងប្អូន បាន ចោទប្រកាន់កម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណថា “ទារលុយមិនបាន បញ្ជូនទៅតុលាការ” ហើយបានផ្សាយតាមបណ្តាញសង្គម ដោយចោទប្រកាន់គ្មានការពិតឡើយ ជាហេតុធ្វើឱ្យ ប៉ះពាល់ដល់ កិត្តិយសមន្ត្រីអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ យ៉ាងខ្លាំង៕

RELATED ARTICLES