Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្ទុះបំពង់ហ្គាស់ផ្សារដែក ស្លាប់កូនម្ចាស់យានដ្ឋាន

ផ្ទុះបំពង់ហ្គាស់ផ្សារដែក ស្លាប់កូនម្ចាស់យានដ្ឋាន

ខេត្តកណ្តាល ៖ យុវជនជាជាងជួសជុលរថយន្តម្នាក់ ជាកូនរបស់ម្ចាស់យានដ្ឋាន កំពុងផ្សារដែករថយន្តក្នុង យានដ្ឋានសុខៗ ស្រាប់តែបំពង់ហ្គាស់ផ្សារដែក ផ្ទុះកក្រើក បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារ ប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ភ្លាមៗដែរ តែដោយសារស្ថានភាពរបួសធ្ងន់ពេក ទើបក្រុមគ្រួ សារអស់លទ្ធភាពសង្គ្រោះ បណ្តាលឱ្យ បាត់បង់ជីវិតក្នុងមន្ទីរពេទ្យយ៉ាងអាណោចអាធ័ម។ហេតុការណ៍ផ្ទុះធុងហ្គាស់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៤និង២០នាទីរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចយានដ្ឋានជួសជុលរថយន្ត របស់ឈ្មោះខេង ឃាង (ឪពុករបស់ជន រងគ្រោះ) ស្ថិតនៅក្នុងភូមិខ្ពប សង្កាត់សំពៅពូន ក្រុងសំពៅពូន។

តាមប្រភពពីមន្ត្រីនគរបាលក្រុងសំពៅពូន បានឱ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍ គ្រោះថ្នាក់នេះ មានឈ្មោះ ហុក សេងហុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងជួសជុលរថយន្ត មានលំនៅ ភូមិខ្ពប សង្កាត់សំពៅពូន ក្រុងសំពៅពូន។

យោងតាមការបំភ្លឺរបស់ឈ្មោះកុក ហួ  និងឈ្មោះខេង ឃាង ដែលត្រូវជាពូ និងជាឪពុក ហើយក៏ជាអ្នករួម ការងារជាមួយគ្នាផងនោះ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានផ្សារដែករថយន្តនៅក្នុងយាន ដ្ឋាន ត្រង់ចំណុចកើតហេតុខាងលើ ខណៈនោះមិនដឹងជាយ៉ាងម៉េច ស្រាប់តែបំពង់ហ្គាស់សម្រាប់ផ្សារដែក ដែលនៅជិតខ្លួនជនរងគ្រោះ បានផ្ទុះកក្រើក បណ្តាលឱ្យជនរងគ្រោះ រងរបួសយ៉ាងធ្ងន់។ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដែរ តែអកុ សលដោយសារសភាពរបួសជនរងគ្រាះធ្ងន់ពេក ទើបជនរងគ្រោះបានបាត់បង់ជីវិតយ៉ាងអាណោច អាធ័ម តែម្តង។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញចុះពិនិត្យនិងធ្វើកោសល្យវិច័យ រួចប្រគល់ឱ្យក្រុមគ្រួសារ យក ទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES