Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមយុវជនរោគចិត្ត ចូលបន្ទប់ទឹកស្រី លួចថតក្មេងស្រី

យុវជនរោគចិត្ត ចូលបន្ទប់ទឹកស្រី លួចថតក្មេងស្រី

ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ សង្ស័យរោគចិត្ត បានចូលបន្ទប់ទឹកស្រី ក្នុងរីសតមួយកន្លែង នៅលើភ្នំគិរីរម្យ លួចថតក្មេងស្រីម្នាក់ កំពុងនៅក្នុងបន្ទប់ទឹក លុះក្មេងស្រីឃើញ ក៏ស្រែកឆោឡោ ផ្អើលដល់ក្រុមគ្រួសារ ចាប់ក្របួចជាប់។

ករណីនេះ ត្រូវបានក្រុមគ្រួសារក្មេងស្រីរងគ្រោះ​ ទម្លាយថា បានកើតឡើងនៅវេលម៉ោង ១១យប់ ថ្ងៃទី១១ ខែវិច្ឆិកា​ឆ្នាំ២០២៣ ។

នៅថ្ងៃទី១៤ ខែវិច្ឆិកា​ ឆ្នាំ២០២៣ បងប្រុសរបស់ក្មេងស្រីរងគ្រោះ បានបង្ហោះវីដេអូ ក្នុងគណនីហ្វេសប៊ុក របស់ ខ្លួន បង្ហាញពីហេតុការណ៍ចាប់បានជនសង្ស័យដែលបានចូលទៅសំងំក្នុងបន្ទប់ទឹកស្រី លួចថតក្មេងស្រីនៅ ក្នុងបន្ទប់ទឹក ជាមួយសំណេរថា «ជួយ Share ផង បងប្អូន! សូមប្រយ័ត្ន ប្អូនៗនារីដែលទៅបោះតង់ ប្រើបន្ទប់ ទឹករួម នេះជារឿងដែលឈឺចាប់បំផុត កើតឡើងលើគ្រួសារខ្ញុំផ្ទាល់ គឺមានបុរសរោគចិត្តម្នាក់ ត្រូវជាកូនបង ស្រីម្នាក់ លក់ម្ជូរក្នុងរីសត មួយកន្លែង លើភ្នំគិរីរម្យ ដែលបានចូលទៅសំងំក្នុងបន្ទប់ទឹកស្រី រួចធ្វើការលួចថត ប្អូនស្រីខ្ញុំ ដោយពេលនោះម៉ោង ១១យប់ ប្អូនស្រីខ្ញុំបានចូលទៅបន្ទប់ទឹក តែម្នាក់ឯង អំឡុងពេលកំពុងនៅក្នុង បន្ទប់ទឹកម្នាក់ឯង ប្អូនស្រីខ្ញុំខ្លាចខ្មោច បានមើលលើ មើលក្រោម ក៏ប្រទះឃើញគេលូកកាមេរ៉ាមកថតគាត់ តាមចន្លោះជញ្ជាំងខាងក្រោម នៃបន្ទប់ទឹក ពេលនោះប្អូនស្រីខ្ញុំគាត់ភ័យណាស់ ក៏រត់ទៅប្រាប់ខ្ញុំ ទាំងភ័យតក់ ស្លុត ពេលមកដល់ ក៏គោះទ្វារមួយសន្ទុះ ទម្រាំបុរសម្នាក់នោះបើកទ្វារ (ពេលកំពុងគោះទ្វារ ប្រហែលបុរសរោគ ចិត្តនោះ កំពុងលុបវីដេអូហើយ)។ ពេលបើកទ្វារមក បុរសនោះថា ស្រវឹង ច្រឡំចូលខុសបន្ទប់ទឹក ហើយឲ្យ ឆែកទូរស័ព្ទគាត់ រួចបដិសេធថា មិនបានថត ទាំងប្អូនស្រីខ្ញុំបានឃើញផ្ទាល់ភ្នែក»។

បងប្រុសរបស់ក្មេងស្រីរងគ្រោះ បានសរសេរបន្តថា «ពេលនោះ ខាងម្ចាស់រីសត បានហៅទៅដោះស្រាយ ស្ងាត់ៗ ដោយមេការ អ្នកគ្រប់ខាងរីសតសុំខាងខ្ញុំដោះស្រាយនៅថ្ងៃស្អែក ដោយយកលេសថា ជនរោគចិត្ត ស្រវឹងស្រា មិនអាចនិយាយគ្នាបាន  និងសន្យាទៅលើការបែកធ្លាយវីដេអូដែលបានថត ករណីបែបធ្លាយ នឹងទទួលខុសត្រូវដោយខាងរីសតផ្ទាល់ ។  លុះស្អែកឡើង រង់ចាំការដោះស្រាយ ជនរោគចិត្តនោះ នៅតែមិន ដឹងកំហុស ប្រកែកថាមិនបានថត និងមិនបានសូម្បីនិយាយពាក្យសុំទោសទៅកាន់ប្អូនស្រី អីមួយមាត់ ! សូមបងប្អូនជួយពិចារណាផង គ្រួសារខាងខ្ញុំស្លូតពេកហើយ មិនសូម្បីប្តឹងប៉ូលិស ដោយសារអាណិតម្តាយ និងមិនចង់វែង បានត្រឹមទទួលរឿងឈឺចាប់ ត្រលប់មកផ្ទះវិញ ! ខាងក្រុមគ្រួសារខ្ញុំ គ្មានចង់បានអីទេ គ្រាន់ ចង់ឲ្យបុគ្កលម្នាក់នោះ​ចេះដឹងកំហុស និងធ្វើការសុំទោស ឲ្យប្អូនស្រីខ្ញុំស្ងប់ចិត្តតែប៉ុណ្ណោះ!»។

បងប្រុសរបស់ក្មេងស្រីរងគ្រោះ បន្តទៀតថា «នេះជាមេរៀនមួយ មិនគួរទៅបន្ទប់ទឹក ពេលយប់ស្ងាត់ តែឯងទេ គួរតែមានមិត្តភក្តិ ឬបងប្អូន ទៅជាមួយ ចៀសវាងជនរោគចិត្ត អាចធ្វើរឿងមិនគប្បី!សូមបញ្ជាក់ ហេតុការនេះ កើតឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា នេះថ្មីៗ នៅរីសតមួយកន្លែង!សូមជួយ Share ផង បងប្អូន»៕

RELATED ARTICLES