Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម១ថ្ងៃ បង្ក្រាបឆ្នោតឡូតូ ២៨ទីតាំង

១ថ្ងៃ បង្ក្រាបឆ្នោតឡូតូ ២៨ទីតាំង

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយ កម្លាំងអធិការក្រុង-ស្រុកទាំង៩ បានចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងឆ្នោតឡូតូ ដែលមានបង្កប់ទៅដោយ ល្បែងស៊ីសងខុសច្បាប់ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាលទ្ធផល សមត្ថកិច្ចបង្ក្រាបបានចំនួន ២៨ទីតាំង ក្នុងចំណោមក្រុង-ស្រុក ចំនួន៦។

ប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ និង មានការចូលរួមពីកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋានក្រុង-ស្រុកទាំង៩ ចុះត្រួត ពិនិត្យនិងបង្ក្រាបទីតាំងឆ្នោតឡូតូ ដែលមានបង្កប់ទៅដោយ ល្បែងស៊ីសងខុសច្បាប់ ហើយធ្វើកិច្ចសន្យា អប់រំម្ចាស់ទីតាំង ឱ្យបញ្ឈប់សកម្មភាព។ ក្នុងករណីបើរកឃើញថា ទីតាំងនីមួយៗ លួចបង្កប់លែងល្បែងស៊ីសង សមត្ថកិច្ចនឹងមានវិធានការច្បាប់។

ជាលទ្ធផល សមត្ថកិច្ចបានស្រាវជ្រាវនិងចុះណែនាំម្ចាស់ទីតាំងចំនួន៦ រួមមាន ១-ក្រុងប៉ោយប៉ែត ចំនួន ៦ទីតាំង។ ២-ក្រុងសិរីសោភ័ណ ចំនួន ៩ទីតាំង។ ៣-ស្រុកមង្គលបុរី ចំនួន ២ទីតាំង។ ៤-ស្រុកម៉ាឡៃ ចំនួន ៦ទីតាំង។ ៥-ស្រុកព្រះនេត្រព្រះ ចំនួន ៣ទីតាំង និង៦-ស្រុកថ្មពួក ចំនួន ២ទីតាំង។ សរុបចំនួន ២៨ទីតាំង៕

RELATED ARTICLES