Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ឡាន១គ្រឿង ដឹកបង្គាចាក់ចាហួយ២តោន

ចាប់ឡាន១គ្រឿង ដឹកបង្គាចាក់ចាហួយ២តោន

ខេត្តកណ្តាល ៖ មន្ត្រីជំនាញ ក.ប.ប សាខាខេត្តកណ្តាល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានសហ ការជាមួយនគរបាលសេដ្ឋកិច្ច ស្ទាក់ឃាត់រថយន្តដឹកគ្រឿងសមុទ្រ ១គ្រឿង ជារថយន្តម៉ាកទួរីស ផ្ទុកនូវ បង្គាស្រស់ ចំនួន១២៤កេស ស្មើនឹង ២១៣០គីឡូក្រាម ដើម្បីស្វែងរក សារធាតុគីមីហាមឃាត់។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញសារធាតុគីមី Formolin និងមានចាក់ចាហួយ (CMC) ដែលសារធាតុ ទាំង២នេះ ធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ និងខុសច្បាប់ដែលមានចែងជាធរមាន។

នៅចំពោះមុខ បង្គាទាំងអស់ (ជាង២តោន) ត្រូវបានមន្ត្រីជំនាញដកហូតយកកម្ទេចចោលភ្លាមៗ និងពិន័យទៅ តាមនីតិវិធី។

អគ្គនាយកដ្ឋាន ក.ប.ប សូមលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការផ្តល់ដំណឹងមកអគ្គនាយកដ្ឋាន នៅពេលណាដែលឃើញនិងដឹងថា មានករណីចរាចរលក់ទំនិញ ម្ហូបអាហារ ដែលពុំមានអនុលោមភាព និង មានហានិភ័យខ្ពស់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋ៕

RELATED ARTICLES