Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចុះឆែកឃ្លាំងស្តុកសាច់បង្កក ដកហូតសាច់ជិត ៥តោន

ចុះឆែកឃ្លាំងស្តុកសាច់បង្កក ដកហូតសាច់ជិត ៥តោន

ភ្នំពេញ ៖ កម្លាំងជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប សហការជាមួយតំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងអាជ្ញាធរដែនដី បានចុះឆែកឆេរទីតាំងឃ្លាំងស្តុកទុក និងចែកចាយផលិតផលសាច់បង្កក មួយកន្លែង នៅខណ្ឌមានជ័យ និងបានរកឃើញសាច់បង្កក ចំនួន ៤៧១០គីឡូ ក្រាម ពុំមានប្រភពច្បាស់លាស់ និង ឯកសារត្រឹមត្រូវ។

ប្រតិបត្តិការខាងលើ បានធ្វើឡើងកាលពីពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចទីតាំងឃ្លាំងស្តុកទុក និងចែកចាយផលិតផលសាច់បង្កកមួយកន្លែង ស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យ។ក្រោយរកឃើញផលិតផលសាច់បង្កក ជិត៥តោននេះ មន្ត្រីជំនាញបានសម្រេចឃាត់ទុកនៅនឹងកន្លែង ដោយតម្រូវឱ្យម្ចាស់ទីតាំង ចូលខ្លួនមកបំភ្លឺនៅអគ្គនាយកដ្ឋាន ក.ប.ប ជាមួយនឹងឯកសារបញ្ជាក់ភាព ត្រឹមត្រូវផងដែរ។

អគ្គនាយកដ្ឋាន ក.ប.ប សូមលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមសហការផ្តល់ដំណឹងមក អគ្គនាយកដ្ឋាន នៅពេលណាដែលឃើញនិងដឹងថាមានករណីចរាចរលក់ទំនិញ ម្ហូបអាហារដែលពុំមានអនុ លោមភាព និងមានហានិភ័យខ្ពស់ទៅលើសុខភាពបងប្អូនប្រជាពលរដ្ឋ៕

RELATED ARTICLES