Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលិចទូកកណ្តាលសមុទ្រ ឧកញ៉ាជួយសង្គ្រោះ ៤នាក់

លិចទូកកណ្តាលសមុទ្រ ឧកញ៉ាជួយសង្គ្រោះ ៤នាក់

ខេត្តព្រះសីហនុ ៖ ទូកកន្ទុយវែងដឹកគឿងសំណង់ ១គ្រឿង កំពុងបើកលើលំហសមុទ្រ ស្រាប់តែជួបអាកាស ធាតុមិនល្អ ធ្លាក់ភ្លៀងនិងខ្យល់កន្ត្រាក់ បណ្តាលឱ្យលិចចូលសមុទ្រភ្លាមៗ ធ្វើឱ្យមនុស្សចំនួន៤នាក់ ដែល ធ្វើដំណើរលើទូក ប្រឹងហែលប្រវេប្រវាកណ្តាលសមុទ្រ សំណាងល្អត្រូវបានអ្នកឧកញ៉ា ទៀ វិចិត្រ ចាត់បញ្ជូន អូប័រល្បឿនលឿន ចេញជួយសង្គ្រោះជនរងគ្រោះទាំង៤នាក់ បានទាន់ពេលវេលា។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុច មុខផែរំដួល ប្រហែលជា១គីឡូម៉ែត្រ ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង។

ជនរងគ្រោះទាំង៤នាក់ ដែលរួចរស់ជីវិតពីហេតុការណ៍លិចទូកកណ្តាលសមុទ្រ រួមមាន ទី១-ឈ្មោះសូត មីន ភេទប្រុស អាយុ៤០ឆ្នាំ មានលំនៅ ភូមិទឹកចេញ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ (អ្នកបើកទូកកន្ទុយវែង)។ ទី២-ឈ្មោះមៅ សម្បត្តិ អាយុ២៩ឆ្នាំ ភេទប្រុស មុខរបរ កម្មករសំណង់ មានលំនៅ ភូមិត្រពាំងភ្លាំង ឃុំត្រ ពាំងភ្លាំង ស្រុកឈូក ខេត្តកំពត (ជាអ្នករួមដំណើរ)។ ទី៣-ឈ្មោះហាច ហ៊ីម អាយុ៣២ឆ្នាំ ភេទប្រុសមុខរបរ កម្មករសំណង់ មានលំនៅ ភូមិត្រពាំងភ្លាំង ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត (ជាអ្នករួមដំណើរ) និងទី៤-ឈ្មោះស៊ីម យ៉ាត អាយុ៣២ឆ្នាំ ភេទប្រុស មុខរបរជាងជួលជុលទូរស័ព្ទ មានលំនៅ ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង (ជាអ្នករួមដំណើរ)។

តាមការបំភ្លឺរបស់ជនរងគ្រោះ បានឱ្យដឹងថា ទូកកន្ទុយវែងខាងលើ បានចេញពីផែកោះព្រាប ក្រុងព្រះសីហនុ វេលាម៉ោង ៤និង៥០នាទី រសៀល លុះមកដល់ចំណុចកើតហេតុខាងលើអាកាសធាតុ ធ្លាក់ភ្លៀងនិងមានខ្យល់ កន្ត្រាក់ បណ្តាលឱ្យទូកលិចភ្លាមៗ ធ្វើឱ្យពួកគាត់ដែលរួម ដំណើរនៅលើទូក ចំនួន៤នាក់ នាំគ្នាប្រឹងហែលទឹក សមុទ្រ ទាំងត្រដាបត្រដួស ដើម្បីរួចរស់ជីវិត ហើយសំណាងល្អ ត្រូវបានអូប័រល្បឿនលឿន របស់អ្នកឧកញ៉ា ទៀ វិចិត្រ រួមនិងសមត្ថកិច្ច បានចេញមកជួយសង្គ្រោះទាន់ពេលវេលា៕

RELATED ARTICLES