Saturday, March 15, 2025
Homeព័ត៌មានជាតិ​ចាប់​​​ក្មេង​​ស្រី​​អាយុ​៨​​ឆ្នាំ​ រំលាភ​​សំរេច​​​៤​​លើក

​ចាប់​​​ក្មេង​​ស្រី​​អាយុ​៨​​ឆ្នាំ​ រំលាភ​​សំរេច​​​៤​​លើក

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យប្រើថ្នាំញៀនជ្រុលហួសកំរិតទើបចាប់ក្មេងស្រីអាយុ៨ឆ្នាំរំលាភ សំរេច៤លើទើបជីដូននាំទៅ​ប្ដឹងសមត្ថកិច្ចដាក់ទោសតាមផ្លូវច្បាប់ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២៤ខែ មករា ឆ្នាំ ២០១៧នៅចំណុចផ្ទះលេខ២៤៨ តាមផ្លូវ៣៥៧ ក្រុម១០ស្ថិតនៅភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។

ក្មេងស្រីរងគ្រោះមានឈ្មោះ ថា ព ​អាយុ៨ឆ្នាំមុខរបរសិស្សនៅអង្គការស្នាក់ នៅតាមផ្លូវ៣៥៧ ក្រុម១០ ស្ថិតនៅភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅជាកូនកំព្រាឪពុកម្តាយមានជម្ងឺសរសៃប្រសាទមានបងប្អូន៤នាក់ប្រុស៣ស្រី១ ​ជាកូនទី២ក្នុងគ្រួសារ។ ចំណែកជនសង្ស័យមានឈ្មោះ​ស្រ៊ុន ចន្ថា ភេទប្រុស អាយុ៤៥ឆ្នាំមុខរបររត់ម៉ូតូឌុបស្នាក់នៅផ្ទះលេខ២៤៨តាមផ្លូវ៣៥៧ ក្រុម១០ ស្ថិតនៅភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅ ​មានស្រុកកំណើតនៅភូមិពាម ឃុំពាមស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមមានប្រពន្ធនិងកូន៥នាក់ស្រី៤ប្រុស១។

លោក ទេព បូរ៉ា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ច្បារអំពៅទី២ ​នៅវេលាម៉ោងខាងលើមានស្រ្តីម្នាក់បាន​ដឹកដៃចៅស្រីមានឈ្មោះ ថា ព ​អាយុ៨ឆ្នាំមុខរបរសិស្សនៅអង្គការស្នាក់នៅតាមផ្លូវ៣៥៧ ក្រុម១០ ស្ថិតនៅភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ បានទៅដាក់ពាក្យបណ្ដឹងថាមានបុរសម្នាក់រស់ក្នុងក្បែរផ្ទះគ្នាបានចាប់រំលាភចៅស្រីរបស់ គាត់អាយុ៨ឆ្នាំ ​តាំងពីខែមករាមកម្ល៉ះមិនបានចាំថ្ងៃ​ទេគ្រាន់តែចាំថាក្នុង១សប្ដាហ៍ជន​ល្មោភកាមចាប់រំលោភបានម្តង រហូតមកដល់ពេលនេះបាន៤ដងហើយ ។

ប្រភពដដែលបន្តទៀតថាពេលដែលជនល្មោភកាមធ្វើសកម្មភាពរំលោភម្តងៗនៅពេលដែលប្រពន្ធរបស់គាត់អត់នៅផ្ទះគឺប្រព្រឹត្តនៅក្រោមផ្ទះពេលបានសម្រេចហើយបានប្រាក់ ចំនួន១០០០រៀលទៅទិញនំញុំានិងបានគំរាមមិនឲ្យប្រាប់នរណាទេបើសិនជាប្រាប់នឹងសម្លាប់ចោលប៉ុន្តែនៅថ្ងៃកើតហេតុដោយសារតែឈឺចាប់ពេកទើបក្មេងស្រីរងគ្រោះប្រាប់ ជីដូនដឹងហើយក៏បាននាំចៅស្រីទៅដាក់ពាក្យបណ្តឹង ។

ក្រោយពីស្ដាប់ការរៀបរាប់ក្មេងស្រីរងគ្រោះហើយសមត្ថកិច្ចបាន​ប្រមូលកម្លាំងប្រញាប់ចុះទៅផ្ទះបុរសជនសង្ស័យដែលប្រព្រឹត្តអំពើរំលាភលើក្មេងស្រីអនីតិជននិងសុំគោលការណ៍ពី​លោកអធិការខណ្ឌច្បារអំពៅដើម្បីឃាត់ខ្លួនជនសង្ស័យពេលកំពុងឈរនៅមុខផ្ទះ​យកមក​សួរនាំជនសង្ស័យមិនព្រមសារភាពរាល់កំហុសដែលក្មេងស្រីរងគ្រោះបានចោទប្រកាន់
ទេ ។

ជនសង្ស័យបានប្រាប់សមត្ថកិច្ចពេលឃាត់ខ្លួនថា​ ខ្លួនមិនបានប្រព្រឹត្តដូចការការចោទប្រកាន់ក្មេងស្រីថាចាប់រំលាភ១សប្ដាហ៍១លើកនោះទេគឺសូមបដិសេធទាំងស្រុងខ្លួនមិនបានប្រព្រឹត្តបែបនេះឡើយហើយសព្វថ្ងៃគាត់បានប្រើប្រាស់ថ្នាំញៀនពិតប្រាកដមែនគឺទើបនិងប្រើប្រាស់បាន១ខែហើយបច្ចប្បន្នខ្លួនមានប្រពន្ធនិងកូន៥នាក់ស្រី៤ប្រុស១ហើយចាំបាច់ចាប់ក្មេងរំលាភក្មេងស្រីធ្វើអីខ្លួនស្អប់ខ្ពើមអំពើបែបនេះណាស់សូមសមត្ថកិច្ចជួយស្រាវជ្រាវនិងពិនិត្យនិងកោសល្យវិច័យជៀសវាងចាប់មនុស្សខុស ។

បច្ចុប្បន្នជនសង្ស័យឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌច្បារអំពៅដើម្បីកសាង
សំណុំរឿងបញ្ជូនទៅតុលាការ។ ជាមួយគ្នានោះដែរមន្រ្តីនគរបាលប៉ុស្តិ៍ច្បារអំពៅទី២បាន ឧបត្ថម្ភទឹកប្រាក់ចំនួន៣ម៉ឺនរៀលនិងមីមួយកេសផងដែរ ៕

គួនចំរើន

RELATED ARTICLES