Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់អប់រំក្រុមយុវជនជិះម៉ូតូបំពាក់សារ៉ែន បើកផ្លូវ ឡានពេទ្យ

ចាប់អប់រំក្រុមយុវជនជិះម៉ូតូបំពាក់សារ៉ែន បើកផ្លូវ ឡានពេទ្យ

ភ្នំពេញ ៖  ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នង ការនគរបាលរាជធានីភ្នំពេញ និងការណែនាំរបស់សាលារដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក សែម រតនា ស្នងការរង ទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់ និងទទួលដឹកនាំការងារនគរបាលចរាចរណ៍ផ្លូវ គោក បានធ្វើការឃាត់សកម្មភាពក្រុមយុវជន ចំនួន៥នាក់ ក្នុងនោះ ២នាក់ ជាប្រធានក្រុម ដោយបើកបរម៉ូតូ បំពាក់សារ៉ែន កែច្នៃខុសបច្ចេកទេសច្បាប់ចរាចរណ៍ផ្លូវគោក ជិះបើកផ្លូវឱ្យរថយន្តសង្គ្រោះបន្ទាន់ ដោយគ្មានការ អនុញ្ញាត ឬគ្មានការស្នើសុំច្បាប់ពីអាជ្ញាធរ ដែលសកម្មភាពនេះ ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ បង្កបញ្ហាដល់អ្នកដំ ណើរផ្សេងទៀតក្នុងការធ្វើចរាចរណ៍។

បន្ទាប់ពីសមត្ថកិច្ចសាកសួររួច ក្រុមយុវជនខាងលើបានទទួលកំហុសដែលខ្លួនបានល្មើសច្បាប់ចរាចរណ៍ និង បញ្ឈប់សកម្មភាពខាងលើបន្តទៀត។

ជាមួយគ្នានេះដែរ សមត្ថកិច្ចបានធ្វើការអប់រំណែនាំ ធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពល្មើសច្បាប់ និងឱ្យដោះ សម្ភារៈមួយចំនួនដែលបំពាក់លើម៉ូតូខុសច្បាប់ ទើបសមត្ថកិច្ចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ៕

RELATED ARTICLES