Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមធ្លាយហ្គាស់ ឆេះផ្ទះលក់ហ្គាស់ហ្មត់

ធ្លាយហ្គាស់ ឆេះផ្ទះលក់ហ្គាស់ហ្មត់

ភ្នំពេញ ៖ ផ្ទះលក់ហ្គាស់ ១ខ្នង ត្រូវបានភ្លើងឆេះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញអន្តរាគមន៍ បញ្ជូនរថយន្តពន្លត់អគ្គិភ័យជួញបាញ់ទឹកពន្លត់ភ្លាមៗ ដោយប្រើប្រាស់ទឹកអស់ចំនួន ៦រថយន្ត ទើបអាចគ្រប់ គ្រងស្ថានការណ៍បានទាំងស្រុង។

ករណីអគ្គិភ័យនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្ទះលេខ១៨ ផ្លូវ១៨ ក្រុម២១ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា ដោយមានការអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់ កម្លាំង ជំនាញការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់ នៅក្នុងប្រតិ បត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បន្តថា ក្រោយពីទទួលបានព័ត៌មានថាមាន ករណីអគ្គិភ័យកើត ឡើងនៅចំ ណុចខាងលើភ្លាម លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគោលដៅ ដើម្បីចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជា ពលរដ្ឋដែលនៅក្បែរនោះ។ ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់ រថយន្ត ពន្លត់អគ្គិភ័យ ចំនួន៨គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន ៥គ្រឿង ប្រើប្រាស់ទឹកអស់៥ឡាន ស្មើនឹង ២០ម៉ែត្រគូប រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន២គ្រឿង ពុំបានប្រើប្រាស់ទឹក និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៦ម៉ែត្រគូប។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ផ្ទះដែលរងការឆាបឆេះខាងលើ ជាប្រភេទសំណង់ថ្មបេតុង ទំហំ ៤ម៉ែត្រ គុណនឹង ១៥ម៉ែត្រ បានបណ្តាលឱ្យឆេះខូចខាតផ្ទះទាំងស្រុង ឧបករណ៍បញ្ចូលហ្គាស់ សម្ភារៈ សម្រាប់ជួសជុលម៉ាញ៉េ រួមទាំងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃអស់ ទាំងស្រុង ប៉ុន្តែពុំបានបណ្តាលឱ្យឆេះរាល ដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់បន្ថែមថា ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញបាន ធ្វើការគ្រប់គ្រងស្ថានការណ៍ទាំងស្រុង នៅវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃដដែល។ ដោយក្នុងហេតុការណ៍នេះ គឺមិនបានបណ្តាលឱ្យអ្នកណាម្នាក់រងរបួសនោះឡើយ។ រីឯមូលហេតុ បណ្តាលមកពីការធ្លាយហ្គាស់៕

RELATED ARTICLES