Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនក្រមុំចុះចោលផ្ទះ ឆាតប្រាប់ម៉ែ ៥ឆ្នាំក្រោយ ជួបគ្នា

កូនក្រមុំចុះចោលផ្ទះ ឆាតប្រាប់ម៉ែ ៥ឆ្នាំក្រោយ ជួបគ្នា

ខេត្តឧត្តរមានជ័យ ៖ យុវតីរូបស្រស់ម្នាក់ នៅសុខៗបានចុះចេញបាត់ពីផ្ទះ ដោយគ្មានដំណឹងជាហេតុ ធ្វើឱ្យឪពុកម្តាយ មានការព្រួយបារម្ភ តាមរកសព្វកន្លែង នៅតែមិនឃើញ លុះក្រោយមក កូនស្រីបាន ឆាតមកប្រាប់ស្ត្រីជាម្តាយ ថានាងសុំទោស នាងរៀនមិនចូលនោះទេ ហេតុនេះនាងសម្រេចចេញទៅធ្វើការ ហើយបើម្តាយផ្តល់ឱកាសនៅទទួលស្គាល់នាង នោះ៥ឆ្នាំក្រោយ នាងនឹងមកជួបម្តាយវិញហើយ។យុវតីដែលចុះចេញពីផ្ទះខាងលើ មានឈ្មោះទី ម៉ារីនី អាយុ១៧ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើតនៅឃុំ ឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអម្ពិល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនកើតហេតុ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីអាណាព្យាបាល របស់យុវតីឈ្មោះទី ម៉ារីនី ដែលប្តឹងសូមឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមរកកូនស្រី របស់គាត់ដែលបាន ចេញបាត់ពីផ្ទះដោយគ្មានដំណឹង។ លុះប៉ុន្មានថ្ងៃក្រោយមក ស្ត្រីជាម្តាយ ក៏ទទួលបានដំណឹងពីកូនស្រី តាមរយៈឆាត ដោយកូនស្រីបានប្រាប់ថា នាងសម្រេចចុះចេញពីផ្ទះ ដោយសាររៀនមិនចូល ហើយសន្យាថា ៥ឆ្នាំទៀត នឹងត្រឡប់មកជួបម្តាយវិញ។

យោងតាមសំណេរនៅក្នុងឆាតរបស់យុវតីដែលចេញបាត់ពីផ្ទះខាងលើ បានរៀបរាប់ថា “ម៉ាក់ ខ្ញុំសុំទោស កូនរៀនមិនកើតទេ ម៉ាក់កុំភ័យអី កូនទៅធ្វើការទេ ៥ឆ្នាំទៀត បើម៉ាក់នៅទទួល កូននឹងមកជួបម៉ាក់វិញ ម៉ាក់ កុំគិតច្រើន…”។

ដោយឡែក ស្ត្រីជាម្តាយ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានប្រទះឃើញយុវតីដែលមានភិន ភាគដូចក្នុងរូបថត សូមមេត្តាជួយផ្តល់ដំណឹងមកក្រុមគ្រួសារ តាមរយៈលេខទូរស័ព្ទ ០៨៨ ៧០០ ៧២៧២ និងលេខទូរស័ព្ទលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគោកមន លេខ ០៩៧ ៩៩ ៥៧ ៨១៣ ដោយអនុគ្រោះ៕

RELATED ARTICLES