Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបញ្ជូន៣៣នាក់ ឡើងតុលាការ ពាក់ព័ន្ធចាប់បង្ខាំង ជំរិតទារលុយ

បញ្ជូន៣៣នាក់ ឡើងតុលាការ ពាក់ព័ន្ធចាប់បង្ខាំង ជំរិតទារលុយ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល រាជធានី ភ្នំពេញ កាលពីរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជូនក្រុមជនសង្ស័យ ៣៣នាក់ ពាក់ព័ន្ធករណីចាប់ បង្ខាំងមនុស្សដោយខុសច្បាប់ ក្នុងទិសដៅដើម្បីជម្រិតទារប្រាក់ ទៅតុលាការ ក្នុងនោះមានជនជាតិចិនដីគោក ៣១នាក់ ចិនតៃវ៉ាន់ ម្នាក់ និងវៀតណាម ម្នាក់។ ចំពោះខ្មែរ ចំនួន៨នាក់ ត្រូវបានសមត្តកិច្ចអនុញ្ញាតឱ្យត្រឡប់ ទៅផ្ទះវិញ ព្រោះពួកគេសុទ្ធសឹងជាកម្មករស៊ីឈ្នួលដាំបាយ និងជូតផ្ទះឱ្យក្រុមជនជាតិចិន។

គួររំលឹកថា កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងនគរបាលព្រហ្ម ទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងមូលដ្ឋានខណ្ឌឫស្សីកែវ បានធ្វើការឡោមព័ទ្ធនិងឃាត់ខ្លួនជនសង្ស័យ សរុបចំនួន៤១នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្ស ចាប់ជំរិត និងល្បែងអនឡាញខុសច្បាប់ នៅចំណុចមុខសាលា អូស្ត្រាលី ស្ថិតនៅតាមបណ្តោយផ្លូវបុរីអង្គរ ក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។តាមប្រភពព័ត៌មានបានឱ្យដឹងថា ការចុះបង្ក្រាបនេះធ្វើឡើង ដោយយោងតាមពាក្យបណ្តឹងពីនារីម្នាក់ ជាជន ជាតិវៀតណាម ចេះនិយាយភាសាខ្មែរ បាននិងអះអាងថា ប្អូនប្រុសរបស់នាងត្រូវបានគេចាប់ជំរិតទារប្រាក់ ចំនួន២៥០០ដុល្លារ ក្រោយពីពួកគេល្បួងឱ្យមកធ្វើការនៅក្រុងបាវិត ខេត្តស្វាយរៀង។ ប៉ុន្តែក្រុមឧក្រិដ្ឋជន បានចាប់បញ្ជូនមកកាន់រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ស្ត្រីជាបងរបស់ជនរងគ្រោះ បានឱ្យដឹងទៀតថា ប្អូនប្រុសរបស់នាង បានផ្ញើសារប្រាប់ពីទីតាំងដែល ក្រុម ចាប់ជំរិតនោះ មកឱ្យនាង គឺស្ថិតនៅតាមបណ្តោយផ្លូវបុរីអង្គរ ក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សី កែវ ទើបបានជានាងដឹងទីតាំងច្បាស់បែបនេះហើយ ក៏បានរាយការណ៍ជូនសមត្ថកិច្ចមកទីតាំង ខាងលើនេះ តែម្តង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញ បានឱ្យដឹងថា កាលពីវេលាម៉ោង ១២រំលងអធ្រាត្រ ឈាន ចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣  កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល រាជធានី ភ្នំពេញ បានសហការជាមួយកម្លាំងមូលដ្ឋានខណ្ឌឫស្សីកែវ និងដោយមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះមកដល់ឡោមព័ទ្ធទីតាំងមួយកន្លែង និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន៤១នាក់ ក្នុងនោះមានជនជាតិបរទេស ចំនួន៣៣នាក់ (ស្រី១) និងជន ជាតិខ្មែរ ចំនួន៨នាក់។

ក្រោយប្រតិបត្តិការ កម្លាំងជំនាញបានធ្វើការដកហូតរថយន្ត ចំនួន៤គ្រឿង រួមមាន រថយន្តម៉ាករ៉ូលរ៉ូយ ១គ្រឿង ម៉ាកធុនត្រា ១គ្រឿង ម៉ាកអាល់ហ្វាត ១គ្រឿង ម៉ាកឡង់គ្រីសឺរ ១គ្រឿង ទូរស័ព្ទដៃ ចំនួន១៧គ្រឿង និងម៉ូតូ ២គ្រឿង៕

RELATED ARTICLES