Wednesday, May 22, 2024
Homeតារាខ្មែរព្រាប សុវត្ថិ ៖នៅតែរកលុយពីរោងការបានទៀត​ឬអត់ ?

ព្រាប សុវត្ថិ ៖នៅតែរកលុយពីរោងការបានទៀត​ឬអត់ ?

ភ្នំពេញ៖ព្រាប សុវត្ថិ ទើបតែនាំកូនប្រុសទាំង៣វិលត្រឡប់ពីច្រៀងសម្ដែងនៅអូស្រា្ដលី​មកដល់​ខ្មែរវិញកាលពី​ពេលថ្មីៗនេះ  ក្រោយរកលុយនៅក្រៅស្រុករយៈពេល១ខែ ដែលការចេញទៅ​ក្រៅស្រុកលើក​នេះ​លោកមាន​ភាពចម្រូងចម្រាសខ្លាំងព្រោះតែមានទាំងអ្នកគាំទ្រ និងអ្នកធ្វើ​ពហិការ ការច្រៀងសម្ដែងរបស់លោក។ប៉ុន្ដែយ៉ាងណាព្រាប សុវត្ថិ នៅតែធ្វើការសម្ដែង​ទៅ​តាម​​គម្រោងហើយវិលវិញតាមកាលកំណត់​ច្បាស់លាស់​ដោយសារ​តែការច្រៀងសម្ដែងរបស់​លោកមួយចំនួននៅក្នុងស្រុកត្រូវបានគេកក់មុនជាច្រើនខែ។

 ប្រភពថាក្រោយព្រាប សុវត្ថិ ឡើងជាឧកញ៉ាជាង១ឆ្នាំ នេះគេកម្រឃើញលោក​លេច​​មុខ​ចេញច្រៀងសម្ដែងតាម​កម្មវិធីមង្គលការណាស់ គឺយូៗម្ដងដែលខុសពីតារាល្បីៗ​ផ្សេង​ទៀតគ្មានគោរម្យងារឧកញ៉ាពួកត្រូវប៉ាន់ធំ នារដូវ​ក្ដៅចាប់ពីខែ១១ ឆ្នាំ២០២៣ ដល់ខែ៤ ឆ្នាំ២០២៤ ។សកម្មភាពរបស់ព្រាប សុវត្ថិ ពេលនេះគឺដូចគ្នាទៅនិងលោក​ខេម ប៊ុនថៃ ដែរដែលក្រោយប្រកាសច្រៀង៦បទ បានថ្លៃ១ម៉ឺនដុល្លារនោះនៅតាម​កម្មវិធីមង្គលការ​ផ្សេង​ៗ​គេ​កម្រឃើញមានម្ចាស់កម្មវិធីហ៊ានជួលលោកដូចមុន។ចំណែកលោកព្រាប សុវត្ថិ វិញមិន​ដែលបាន​ប្រ​កាសពីការ​តម្លើងថ្លៃខ្លួនទេ ហើយលោកធ្លាប់ប្រាប់អ្នកយកព័តមានយើងថាពីមុន​និង​បច្ចុប្បន្នគេនៅតែហៅលោក​ច្រៀង​ជាធម្មតា  បើទោះជាសកម្មភាពជាក់ស្ដែង​មិនដូចអ្វី​ដែល​​លោកអះអាងក្ដី។

 គូរកត់សម្គាល់ថាព្រាប សុវត្ថិ តាំងពីចូលជ្រកនៅGalaxy ជាង៣ឆ្នាំមកនេះលោក​ចេញ​ច្រៀងសម្ដែង​Concerts ភាគច្រើនតែកម្មវិធីរៀបចំដោយថៅកែរបស់លោក ដោយសារតែ​ម្ចាស់​កម្មវិធីខ្លះគេ​ចង់ហៅ​តារាធម្មតាៗ ព្រោះតែហៅតារាឋានៈខ្ពស់ពេកនាំឲ្យអស់លុយច្រើន​ហើយពិបាក​គោរម្យអោបលំទោន…។ប៉ុន្ដែសម្រាប់លោកសុវត្ថិ ហៅឧកញ៉ាស្នាយ វិញលោក​ថាទស្សនិកជនអាចហៅរូបជា”លោក”ក៍បាន ជា”ឧកញ៉ា”ក៍បានលោកមិនមានបញ្ហាចោទ​ចំ​ពោះ​រឿងមួយនេះទេ។ចំណែកប្រភពខ្លះថាលោកព្រាប សុវត្ថិ ក៍ឡើងថ្លៃ​ខ្លួនខ្ពស់ជាងមុនដែរ បន្ទាប់ពីឡើងជាឧកញ៉ា ប៉ុន្ដែរឿងមួយនេះលោកលាក់ជិតតែម្ដង។ដោយឡែកអ្នកដឹកនាំកម្ម វិធីប្រគុំតន្ត្រីរបស់CTN លោកស៊ិន សិលា ធ្លាប់សំណូមពរថាតារាទាំង​ឡាយដែល​ឡើង​គោរម្យ​ងារជាឧកញ៉ារួចហើយគូរតែដកខ្លួនចេញឲ្យដាច់ស្រឡះ​ពីអាជីពសិល្បៈព្រោះកុំ​ឲ្យពេលចេញ​ច្រៀងសម្ដែងពិបាកប្រកាសឬឡើងឈ្មោះនោះ តែពេលនេះមានតែ២រូបប៉ុណ្ណោះដែលមិន​បន្ដអា​ជីព​ចាស់​មួយនេះទៀតគឺលោកឧកញ៉ាទុំ សារុត ហៅនាយឃ្លោគ និងលាន អាហ្វ្រីល​គីនីន ខណៈព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ នៅតែមិនទៅណាឆ្ងាយពីចម្រៀងឡើយ។

 គូរបញ្ជាក់ថាព្រាប សុវត្ថិ បានចាប់អាជីពចម្រៀងរយៈពេល២៦ឆ្នាំ(១៩៩៧-២០២៣ )មកហើយ ដែលទោះ​ជាពេលនេះលោកមានវ័យជ្រេបន្ដិចមែនប៉ុន្ដែមិនទាន់​មានអ្នកជំនួសតំ​ណែងលោកទាំងស្រុងបានទេ។អតីតតារាហង្សមាសរូបនេះបើសិនជាលែងច្រៀងសម្ដែងក៍លោកនៅតែជាសេដ្ឋីម្នាក់ក្នុងសិល្បៈដែរ ដោយ​សារតែកាលពីខែកញ្ញា ឆ្នាំ២០២០ មនុស្សជំ​និតលោក​ទម្លាយថាលោកសុវត្ថិ សល់ទ្រព្យខ្ទង់៣០លានដុល្លារ ពីការចាប់អាជីពចម្រៀងជាង​២០ឆ្នាំមក​នេះ។តារាកូន៣រូបនេះក្រៅពីច្រៀងលោកមាន ក្របខណ្ឌនៅក្រសួង​ការពារជាតិ​ដែលបច្ចុប្បន្នលោកមានឋានន្ដរស័ក្កជាជាវីរៈសេនីឯក និងជានាយរងការិ​យា​ល័យ​ទី៥នៃ​កង​ទ័ព្ទជើងគោក។ក្នុងអាជីពចម្រៀងជាង២០ឆ្នាំនេះលោកព្រាប សុវត្ថិ ជួបរឿងអ្នកគាំទ្រព្រ​មាន​ធ្វើពលិការដល់​ទៅ៣ដង គឺលើកទី១៖កាលពីខែមេសា ឆ្នាំ២០២២ នៅពេលដែលលោក​ទទួល​បានដីចំនួន៣ហិកតាបឹងតាមោគ ក្នុងខណ្ឌព្រែកព្នៅ តាមររយៈ​អនុក្រិតចុះហត្ថលេខា​ដោយ​អតីតនាយករដ្នមន្រ្ដី,លើកទី២៖ អំឡុងពេលលោក​ទៅច្រៀងនៅ​កូរ៉េ កាល​ពីចុងខែ៩ និង​លើកទី៣៖ពេលលោកទៅច្រៀងនៅអូស្រា្ដលីនៅចុងខែ១០ ឆ្នាំ២០២៣ ។ប្រភព​បាន​ឲ្យ​ដឹង​ថាក្រោយព្រាប សុវត្ថិ ឡើងជាឧកញ៉ានេះតារាប្រុសល្បីៗដែលលេចមុខច្រៀងតាម​កម្មវិធី​មង្គលការធំៗមានដូចជាលោកឆន សុវណ្ណារាជ ,ឆាយ វីរៈយុទ្ធ និងក្រុមតារាហង្សមាស​មួយ​ចំនួនទៀត។

 មជ្ឈដ្ឋានមហាជនរងចាំមើលបន្ទាប់ពីព្រាប សុវត្ថិ ជួបឧបស័គ្គធំៗដល់ទៅ៣លើក​ក្នុងអាជីពបែបនេះ​លោកនៅ​តែរក្សារតំណែងជាតារាប្រុសលំដាប់ឈានមុខគេតទៅទៀត ឬមួយក៍ការគាំទ្រលោកនឹងមានការប្រែ​ប្រួលខ្លាំង​នៅឆ្នាំ២០២៤ ខាងមុខនេះ  ?

RELATED ARTICLES