Wednesday, May 22, 2024
Homeតារាខ្មែរពេជ្រ សូលីកា៖ ពន្យាពេលបង្ហាញស្នេហ៍ថ្មី ,ព្រោះខ្លាចដើរជាន់ដានចាស់ ?

ពេជ្រ សូលីកា៖ ពន្យាពេលបង្ហាញស្នេហ៍ថ្មី ,ព្រោះខ្លាចដើរជាន់ដានចាស់ ?

ភ្នំពេញ៖រយៈពេលជាង១ឆ្នាំហើយដែលស្រីស្អាតពេជ្រ សូលីកា បានធ្លាក់ខ្លួនមេម៉ាយកូន១ទាំង​វ័យក្មេង ហើយនាងរងនូវសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរព្រោះបែកបាក់គូណ្ដឹង​និងម្ដាយត្រូវជាប់គុគដល់​ទៅ១២ឆ្នាំ​ក្នុង​ពេលតែមួយ។ទុក្ខសោកបែបនេះប្រសិនក្រៅពីសូលីកា អាចនឹងពិបាក​ប្រឈម​ហើយឈាន​ទៅកើតជំងឺ​depression ជាមិនខាន ប៉ុន្ដែស្រីពេជ្រ នៅតែអាចឈជើងក្នុង​សិល្បៈ​បាន បើទោះជា​គ្រប់​គ្នា​អាចដឹងបានថា​ពេលខ្លះនាងរីករាយតែនៅលើឆាកតន្រ្ដីតែ​នៅក្រៅឆាក​វិញ​​នាងហូរ​ទឹកភ្នែកម្នាក់ឯងក្ដី។

 ពេជ្រ សូលីកា បានចេញសារនៅថ្ងៃខួបកំណើតរបស់នាងកាលពីថ្ងៃទី១២ វិច្ឆិកា ដោយ​​លើកទឹកចិត្តខ្លួន​នាងថាត្រូវបន្ដតស៊ូទៅមុខទៀត និងថាទម្រាំឆ្លងផុត១ឆ្នាំៗពិត​ជាហត់​នឿយខ្លាំង ព្យុះភ្លៀងប៉ុណ្ណាក៍នាង​ធ្លាប់​ជួបអស់ហើយដែរ។ដោយឡែកFan បានលើកទឹកចិត្ត​នាងថាកុំបាក់ទឹកចិត្តហើយឲ្យនាងនៅតែរឹង​មាំបែប​នេះតទៅទៀត ។ចំណែកអតីត​គូ​ដណ្ដឹ​ង​​នាងលោកគឹម ហាន វិញបានមកយកកូនទៅលេងជាញឹកញាប់ ព្រោះ​ស្រីពេជ្រ មិនបាន​ហាម​​​ឃាត់នោះទេ បើទោះជានាងនិងអតីតគូស្នេហ៍មិនអាចឈានមក​រកការផ្សះផ្សារស្នេហ៍​ជា​ថ្មី​បានក៍ដោយ។

 ប្រភពបានឲ្យដឹងថាពេជ្រ សូលីកា ក្រោយផ្ដាច់ស្នេហ៍លោកហាន នេះនាងមាន​ជម្រើ​ស​​ស្នេហ៍ច្រើន ពិ​សេស​មន្រ្ដីធំៗខ្លះនៅតែតាមចែចង់នាងហើយបើ​ស្រីស្រស់ចង់បានតំ​ណែង​ជំទាវវិញគឺមិនពិបាកឡើយ​សម្រាប់​រូប​នាង។តែសូលីកា ហាក់ដូចជាព្យាយាមគេច​មិនចង់​ដើរ​ផ្លូវចាស់នោះទេ ខណៈដែលកាលពីខែ​មុននាងបង្ហាញ​រូបភាពស្និតស្នេហ៍​ជាមួយបុរសម្នាក់​នៅ​លើIG តែក្រោយមកពួកគេលែងហ៊ានបញ្ចេញភា​ព​ផ្អែមល្ហែម​ជាសាធារ​ណៈ​ទៀតហើយទើប​មានការសង្ស័យថាចំណងស្នេហាអ្នកទាំងពីរមិន​ទាន់ឈានដល់តំណាក់កាលចិត្ត១​ថ្លើម១​នោះ​ទេ បានជាផ្អាកស្អិតល្មូតគ្នាកណ្ដាលទីបែបនេះ។ការមិនទាន់ប្រាកដស្នេហ៍របស់សូលីកា នាពេលនេះ​ក្រោយពីគេសង្កេតឃើញថាតារាមេម៉ាយជាច្រើនដួងដូចនាងដែរកំពុងជួបស្នេហ៍ថ្មីដូចជាពេជ្រ សោភា ,ប៉ាច គីមមួយ ,សុខ ស្រីនាង និងសុខ សោម៉ាវត្តី ជាដើម​។ប៉ុន្ដែ​សូលីកា ដែលមិនសូវកាក់កបរឿងស្នេហានោះ​នាង​ហាក់មាន​ការប្រុងប្រយ័ត្នច្រើន​ព្រោះខ្លាច​ដើរជាន់​ដាន​ស្នេហ៍ចាស់ម្ដងទៀតនាំឲ្យដំបៅបេះដូងសារជាថ្មី ទើប​នាង​មិនទាន់ហ៊ានបញ្ចេញ​មុខ​សង្សារ​ថ្មីដូចតារារួមអាជីពនាពេលនេះឡើយ។

សូមបញ្ជាក់ថាពេជ្រ សូលីកា នៅតែរក្សារទីផ្សារសិល្បៈបានបើទោះជានាងធ្លាប់​មាន​ប្ដីនិងកូន​១ទៅហើយក្ដី តែនាងនៅតែលេចមុខតាមស្ពតនិងConcerts មួយចំនួនបើទោះជា​មិនមែនជាតួឯករបស់ហង្សមាសក្ដី។ចំណុចពិសេសដែលស្រីពេជ្រ ធ្វើឲ្យនាងនៅតែបន្ដមាន​ហាង​ឆេងសិល្បៈនោះគឺនាងរក្សាររូបសម្រស់​បាននៅ​តែស្រស់ស្អាត រាងស្វែលមិនឡើង​គីឡូ​ជ្រុល​ ឬបែកសាច់ខ្លាំងដូចតារាផ្សេងៗទៀតដែលមាន​ស្វាមីហើយនោះ​ឡើយ ។ប៉ុន្ដែស្រីពេជ្រ នៅមិនទាន់ឈានទៅក្នុងចំណោមតារាដែលអាចប្រជែងតំណែង​តារាស្រីលំដាប់ជូរមុខ​របស់ហង្សមាស​បានទេ ខណៈដែលថ្មីៗនេះនាងក៍លែងសូវហ៊ានស្និតស្នេហ៍ជាមួយលោកថុល សុភិទិ ដូចមុន​ទៀតដែរ ក្រោយឃើញសង្សារអ្នកលេងម៉ូដសាក់រូបនេះអ្នកមេម៉ាយឡុង ម៉ានីន ឆេះដុំដោយសារតែលោកទិ ថើបបឺតមាត់គ្នាជាមួយនាងអ៊ីង អ៊ីង ។ប្រភពបានឲ្យដឹងថា​សូលី​កា ជួបលោកភិទិ តែនៅពេលពួកគេត្រូវ​ច្រៀង​សម្ដែងជាមួយគ្នាតាមPub ឬConcerts តែបើ​ហ៊ានជួបកៀកកើយគ្នាក្រៅឆាកដូចមុននោះ​ច្បាស់ជាសង្សារ​កូនលោកផ្កាយ២ រូបនេះប្រតិកម្ម​ភ្លាមៗទើបពួកគេរយាលៗពីគ្នា។តែសូលីកា នៅអាចវិលទៅចាប់ដៃគូចាស់​ម្នាក់ទៀតនោះ​គឺ​លោកនីកូ ។

 ក្រៅពីពេជ្រ សូលីកា តារាហង្សមាសដែលជ្រើសផ្លូវសាងស្នេហ៍ដោយមិនបើកចំហ​មាន​ដូចជាវី ឌីណែត ,រ៉េត ស៊ូហ្សាណា ឈិន ម៉ានិច្ច និងយូរី ជាដើម។មជ្ឈដ្ឋានមហាជនរងចាំ​មើលថាតើនាងពេជ្រ សូលីកា អាចនឹងគេច​ផុតពីការរាយអន្ទាក់ស្នេហ៍ពីមន្រ្ដីធំៗខ្លះរួចដែរទេ ក្រោយពីនាងនៅតែជាមុខសញ្ញានៃការតាមប្រម៉ាញ់​បេះដូង​ពីបុរសមានទ្រព្យទាំងនោះ?ឬមួយនាងស្រីពេជ្រ ចង់សាកល្បងម្ដងទៀត”ជួញឆ្ងាយ ប្រសើជាងជួញជិត” ៕

RELATED ARTICLES