Wednesday, May 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់សាឡង់បូមខ្សាច់ ៤គ្រឿង ប្រើទុយោធំ ហួសដែនអាជ្ញាប័ណ្ណ

ចាប់សាឡង់បូមខ្សាច់ ៤គ្រឿង ប្រើទុយោធំ ហួសដែនអាជ្ញាប័ណ្ណ

ភ្នំពេញ ៖ ក្រុមការងារពិសេសក្រសួងរ៉ែនិងថាមពល សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេសបាន ចាប់ឃាត់សាឡង់បូមខ្សាច់ ៤គ្រឿង ដែលបូមខុសដែនអាជ្ញាប័ណ្ណ និងប្រើទុយោធំលើសការអនុញ្ញាតដែល បទល្មើសបែបៗនេះ មានច្រើន និងលួចបូមតាមទន្លេ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ក្រុមការងារនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែនិងថាមពលបានសហ ការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឃាត់សាឡង់ បូមខ្សាច់ ចំនួន៤ គឺនៅកោះនរា ១គ្រឿង បូមខុសដែនអាជ្ញាប័ណ្ណ និងសាឡង់ ចំនួន៣ទៀត នៅខេត្តកណ្តាល ដែលជ្រកក្រោម អាជ្ញាប័ណ្ណសិប្បកម្ម តែអនុវត្តការបូម ប្រើទុយោធំ លើសការអនុញ្ញាត និងការដឹកជញ្ជូនចំណុះទូកខុសពីច្បាប់ អនុញ្ញាត។ ម្ចាស់សាឡង់ និងសិប្បកម្ម ទាំងនេះ នឹងត្រូវកោះមកជួបក្រសួង ដើម្បីពិន័យតាមច្បាប់ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រសួងរ៉ែនិងថាមពល អំពាវនាវឱ្យបងប្អូនអាជីករខ្សាច់សំណង់ទាំងអស់ មេត្តាចូលរួមអនុវត្តច្បាប់ និងត្រូវតាម បច្ចេកទេស ដែលក្រសួងបានកំណត់ទាំងអស់គ្នា ក្នុងការប្រកបអាជីវកម្មរ៉ៃខ្សាច់សំណង់ ប្រកបដោយចីរភាព រក្សាបរិស្ថានសង្គម និងការចូលរួមបង់សួយសារចូលរដ្ឋស្របច្បាប់ទាំងអស់គ្នា។

ជុំវិញករណីខាងលើនេះ មានការលើកឡើងថា បើខាងជំនាញ ក្រសួងរ៉ែនិងថាមពល បើកការស្រាវជ្រាវឱ្យល្អិត ល្អន់ គឺអាចរកឃើញច្រើនណាស់ ដែលគ្មានអាជ្ញាប័ណ្ណ រហូតដល់បូមខុសបច្ចេកទេសទៀតផង ប៉ុន្តែពួកគេបិទ បាំងត្រឹមអាជ្ញាធរមូលដ្ឋាន៕

RELATED ARTICLES