Tuesday, May 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម មន្ត្រីជំនាញចុះទប់ស្កាត់ការជីករ៉ែមាស នៅតំបន់ ព្រៃឡង់

 មន្ត្រីជំនាញចុះទប់ស្កាត់ការជីករ៉ែមាស នៅតំបន់ ព្រៃឡង់

ខេត្តក្រចេះ ៖ ក្រុមការងារមន្ទីររ៉ែនិងថាមពលខេត្តក្រចេះ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានសហការ ជាមួយអាជ្ញាធរមូលដ្ឋាន រួមមានមេភូមិ និងនាយនគរបាលប៉ុស្តិ៍ ចុះទៅពិនិត្យទីតាំងដែលកំពុងធ្វើអាជីវកម្ម រ៉ែមាសអនាធិបតេយ្យ ស្ថិតនៅតំបន់ព្រៃឡង់ ភូមិយាវ ឃុំកំពង់ចាម ស្រុកសម្បូណ៌។យោងតាមរបាយការណ៍របស់មន្ត្រីរ៉ែនិងថាមពលខេត្តក្រចេះ បានបញ្ជាក់ថា ជាលទ្ធផល ក្រុមការងារបាន ទៅដល់ទីតាំងចំនួន ៥កន្លែង រួមមាន ទី១-ចំណុចអូរបែកចាន ទី២-ចំណុចអូរតាកែវ ទី៣-ចំណុចអូរយាវ ទី៤-ចំណុចអូរឃ្មង និងទី៥-ចំណុចអូរឈើទាលឃ្មុំ។

ក្រុមការងារ បានធ្វើកំណត់ហេតុណែនាំ ទប់ស្កាត់ និងបញ្ឈប់រាល់សកម្មភាពធ្វើរ៉ែមាសអនាធិបតេយ្យតាមរដូវ នៅតំបន់ព្រៃឡង់។ ជាមួយគ្នានេះ ក្រុមការងារពិសេសរបស់ក្រសួងរ៉ែ និងថាមពល នឹងបន្តកិច្ចការចុះឆ្មក់អនុវត្ត ច្បាប់ ទប់ស្កាត់និងបង្ក្រាបនូវការជីករ៉ែអនាធិបតេយ្យបន្ថែមទៀត ដូចភ្លៀងរលឹម។

ក្រសួងរ៉ែ និងថាមពល អំពាវនាវឱ្យបងប្អូនទាំងអស់ មេត្តាចូលរួមអនុវត្តច្បាប់ និងប្រតិបត្តិឱ្យត្រូវតាមបច្ចេក ទេស ដែលក្រសួងបានកំណត់ទាំងអស់គ្នា ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងបរិស្ថានសង្គម ប្រកបដោយចីរភាព៕

RELATED ARTICLES