Tuesday, May 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃគេដេកពេទ្យ គេច១២ឆ្នាំ ទើបជាប់ខ្នោះ

វ៉ៃគេដេកពេទ្យ គេច១២ឆ្នាំ ទើបជាប់ខ្នោះ

ខេត្តបាត់ដំបង ៖ ពិរុទ្ធជនម្នាក់ ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនតាមដីការបស់តុលាការ ពាក់ ព័ន្ធទៅនឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តតាំងពីឆ្នាំ២០១១ រួចព្យាយាម រត់គេចខ្លួនអស់រយៈពេលជាង១២ឆ្នាំ។

ការឃាត់ខ្លួនពិរុទ្ធជននេះ ធ្វើឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៩ ភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សី។

ពិរុទ្ធជនដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះពាង វ៉ក់ ភេទប្រុស អាយុ៣៩ឆ្នាំ មានលំនៅ ភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សី។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចក្រុម ទី០៩ ភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការ នគរបាលស្រុក មោង ឫស្សី បានដឹកនាំកម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគារ បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ ៥០២ ដប.ចខ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១២ របស់លោកគីម រ៉ាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង ដែលក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចចាប់ខ្លួនពិរុទ្ធជន ចំនួន១នាក់ ឈ្មោះពាង វ៉ក់ ភេទប្រុស អាយុ ៣៩ឆ្នាំ មានលំនៅ ភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សី ខេត្ត បាត់ដំបង ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តិនៅចំណុចក្រុមទី០៩ ភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១១ កន្លងទៅ។

ពិរុទ្ធជនខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីរៀប ចំបញ្ជូនមកការិយាល័យជំនាញ អនុវត្តតាមនីតិវិធី៕

RELATED ARTICLES