Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្នងការបញ្ជាស្រាវជ្រាវ ករណីបង្ខាំងបុគ្គលិក

ស្នងការបញ្ជាស្រាវជ្រាវ ករណីបង្ខាំងបុគ្គលិក

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចេញសេចក្តីបកស្រាយបំភ្លឺ ជុំវិញការចុះផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ថា មានការបង្ខាំងមនុស្សដោយខុសច្បាប់ (បុគ្គលិក)នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល NAGA Academy ក្នុង សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស បានឲ្យដឹងថា ក្រោយពីឃើញការផ្សព្វផ្សាយព័ត៌មាន តាមបណ្តាញ សង្គម និងមានការចែករំលែកជាបន្តបន្ទាប់ ករណីអ្នកគ្រប់គ្រងមជ្ឈមណ្ឌលបណ្តុះបណ្តាល NAGA Academy បានបិទទ្វាររបង បង្ខាំងបុគ្គលិក ខុសច្បាប់ កាលពីវេលាម៉ោង ៦ព្រលប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំ ណុចក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាល NAGA Academy ផ្ទះលេខ១៤ ផ្លូវ២៥២ ភូមិ៦ សង្កាត់ចតុមុខ ខណ្ឌដូន ពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំ ពេញ បានបញ្ជាទៅលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ចតុមុខ ខណ្ឌដូនពេញ ចុះស្រាវជ្រាវជាបន្ទាន់។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស បានបន្តថា ក្រោយចុះធ្វើការស្រាវជ្រាវ និងសាកសួរ និងមានការបំភ្លឺ ពីតំណាងក្រុមហ៊ុនមជ្ឈមណ្ឌលបណ្តុះបណ្តាល NAGA Academy និងបុគ្គលិកទាំងនោះ ទើបដឹងថា គឺការ បិទទ្វាររបងក្រុមហ៊ុន ដើម្បីចរចារឿងកុងត្រាបន្តការងាររបស់ក្រុមហ៊ុន ដោយការចរចានោះ គឺបានអូស បន្លាយលើសម៉ោងបន្តិច។ រីឯបុគ្គលិកផ្សេងៗ ដែលបានចេញមកខាងក្រៅមុន ប្រហែលជាង ២០នាក់បាន ធ្វើការស្រែកឡូឡា តវ៉ាថាមានការឃុំឃាំងមនុស្សដោយខុសច្បាប់ (បុគ្គលិក) មិនឱ្យចេញក្រៅ ។ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស បានបន្តទៀត ខាងមជ្ឈមណ្ឌលបណ្តុះបណ្តាល NAGA Academy បានធ្វើការចរចាត្រូវរ៉ូវគ្នា ហើយអ្នកដែលផ្អាកការងារ ឬចង់សម្រាកពីការងារ ក្រុមហ៊ុនប្រគល់ថវិកាជូនតាម កិច្ចសន្យា និងគោលការណ៍របស់ក្រុមហ៊ុន។ ចំណែកអ្នកចង់បន្តការងារ ក្រុមហ៊ុនក៏បានបន្តឱ្យធ្វើកិច្ចសន្យា អនុញ្ញាតពួកគាត់បន្តការងារនៅក្នុងហ៊ុន។ បន្ទាប់មក ក៏បើកទ្វាររបងក្រុមហ៊ុនឱ្យបុគ្គលិកចេញក្រៅវិញ នៅម៉ោង ៧ និង១៥នាទីយប់ ថ្ងៃដដែល។

ករណីនេះ ខាងតំណាងក្រុមហ៊ុនបញ្ជាក់ថា គឺជាការចរចារឿងកុងត្រាបន្តការងារ ហើយក៏បានដោះស្រាយ បញ្ចប់រួចរាល់ដែរ ដោយមិនមានការបង្ខាំងមនុស្សដោយខុសច្បាប់នោះទេ៕

RELATED ARTICLES