ខេត្តតាកែវ ៖ លំនៅឋានរបស់ប្រជាពលរដ្ឋ ចំនួន៥ខ្នង ត្រូវបានអគ្គិភ័យ ដែលបង្កឡើង ដោយទុស្សេចរន្តអគ្គិសនីឆាបឆេះ បណ្តាលឱ្យ ទទួលរងការខូចខាតទាំងស្រុង ធ្វើឱ្យមានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៣០ នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅ ចំណុចភូមិត្រពាំងព្រីង ឃុំគោកព្រិច ស្រុកគិរីវង់។
ផ្ទះប្រជាពលរដ្ឋទាំង៥ខ្នង ដែលទទួល រងគ្រោះដោយសារអគ្គិភ័យឆាបឆេះ រួមមាន ទី១–ជាប្រភេទផ្ទះឈើដំបូលក្បឿង ទំហំ៥ម៉ែត្រ គុណនឹង៦ម៉ែត្រ មានម្ចាស់ ឈ្មោះសំអាន ភេទ ប្រុស អាយុ៧៨ឆ្នាំ។ សម្ភារៈ និងទ្រព្យសម្បត្តិ ដែលរងការខូចខាត រួមមាន ៖ ផ្ទះមួយខ្នងទាំង ស្រុង ប្រាក់ចំនួន២០០០ដុល្លារ មាស៣តម្លឹង ស្រូវ២០បាវ និងសម្លៀកបំពាក់ ព្រមទាំងសម្ភារៈ ប្រើប្រាស់ក្នុងផ្ទះ។ ទី២–ជាប្រភេទផ្ទះឈើដំបូល ស័ង្កសី ទំហំ៣ម៉ែត្រ គុណនឹង៤ម៉ែត្រ មានម្ចាស់ ឈ្មោះឯ ឃីម ភេទប្រុស អាយុ៥០ឆ្នាំ។ សម្ភារៈ និងទ្រព្យសម្បត្តិដែលរងការខូចខាតរួមមាន ៖ ផ្ទះមួយខ្នង ស្រូវ១៥បាវ និងសម្លៀកបំពាក់ ព្រមទាំងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ។ ទី៣–ជា ប្រភេទផ្ទះឈើដំបូលក្បឿង ទំហំ៥ម៉ែត្រ គុណ នឹង៦ម៉ែត្រ មានម្ចាស់ឈ្មោះអោម ឡុង ភេទ ប្រុស អាយុ៦៥ឆ្នាំ។ សម្ភារៈ និងទ្រព្យសម្បត្តិ ដែលរងការខូចខាតរួមមាន ៖ ឆេះផ្ទះប្រមាណ ៧០ភាគរយ និងសម្លៀកបំពាក់ ព្រមទាំងសម្ភារៈ ប្រើប្រាស់ក្នុងផ្ទះ។ ទី៤–ជាប្រភេទផ្ទះថ្មដំបូល ស័ង្កសី ទំហំ៦ម៉ែត្រ គុណនឹង៨ម៉ែត្រ មានម្ចាស់ ឈ្មោះអែ ខន ភេទស្រី អាយុ៥២ឆ្នាំ។ សម្ភារៈ និងទ្រព្យសម្បត្តិដែលរងការខូចខាតរួមមាន ៖ ឆេះផ្ទះប្រមាណ៣០ភាគរយនិងពុំមានខូចខាត សម្ភារៈប្រើប្រាស់ក្នុងផ្ទះអ្វីនោះទេ។ ទី៥–ជា ប្រភេទផ្ទះឈើដំបូលស៊ីប្រូស៊ីម៉បត៍ ទំហំ៥ម៉ែត្រ គុណ នឹង៦ម៉ែត្រ មានម្ចាស់ឈ្មោះហ៊យ តាំង ភេទប្រុស អាយុ៣៩ឆ្នាំ។ សម្ភារៈ និងទ្រព្យសម្បត្តិ ដែលរងការខូចខាតរួមមាន ៖ ឆេះផ្ទះប្រមាណ ២០ភាគរយ និងពុំមានខូចខាតសម្ភារៈប្រើ– ប្រាស់ក្នុងផ្ទះអ្វីនោះទេ។
លោកវរសេនីយ៍ទោ យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានឱ្យដឹងថា ករណី គ្រោះអគ្គិភ័យខាងលើនេះ បង្កឡើងដោយសារ តែទុស្សេខ្សែភ្លើងចេញពីផ្ទះឈ្មោះសំ អាន ទើប បណ្តាលឱ្យកើតជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ និងបានរាលដាលដល់ផ្ទះប្រជាពលរដ្ឋជាប់ៗ នោះ ចំនួន៤ខ្នងទៀត។
ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូន រថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង ទៅជួយ បាញ់ទឹកពន្លត់ភ្លើង រហូតដល់រលត់ទាំងស្រុងនៅ វេលាម៉ោង១២និង០៥នាទីថ្ងៃត្រង់ថ្ងៃដដែល។ យ៉ាងណា អគ្គិភ័យខាងលើនេះ មិនបង្កឱ្យមនុស្ស ណាម្នាក់ទទួលរងគ្រោះថ្នាក់នោះទេ៕ វណ្ណ វុធ