ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ រួមនិងបក្ខពួកម្នាក់ទៀត ដែលបានផ្សំគំនិតគ្នា ស្ទាក់ វ៉ៃបុរសជាបងថ្លៃ ១ដំបងចំក្បាល បណ្តាលឱ្យ ស្លាប់ ក្រោយពីផឹកស្រាស្រវឹង រួចបន្ទាប់ពីបង្ក ទំនាស់ពាក្យសម្តីជាមួយគ្នា កាលពីយប់ថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៧ នៅចំណុចចុងព្រែក ភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ត្រូវ បានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានហើយ កាល ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧។
ជនដៃដល់ជាឃាតករទាំង២នាក់ រួមមាន ទី១-ឈ្មោះសៀ សឿង ហៅម៉ាយ អាយុ២០ ឆ្នាំ ជាអ្នកកាន់ដំបងវាយទៅលើជនរងគ្រោះ និងត្រូវជាប្អូនថ្លៃរបស់ជនរងគ្រោះ ទី២-ឈ្មោះ យុត តឿ អាយុ២២ឆ្នាំ ជាអ្នកផ្សំគំនិត។ ជន- ដៃដល់ទាំង២នាក់ មានលំនៅក្នុងភូមិកើតហេតុ ខាងលើ។ ដោយឡែកជនរងគ្រោះ មានឈ្មោះ ហ៊ុន សុខចាន់ អាយុ៣៥ឆ្នាំ មុខរបរធ្វើចម្ការ និងនេសាទ មានប្រពន្ធឈ្មោះពុន សុខា អាយុ ៣២ឆ្នាំ និងមានកូន២នាក់ រស់នៅភូមិ-ឃុំ ជាមួយគ្នា។
គួររំលឹកថា កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ មានករណី ឃាតកម្មដ៏សាហាវឃោរឃៅមួយ បានកើត ឡើងនៅចំណុចចុងព្រែក ភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ដោយបុរសម្នាក់បានស្ទាក់ វាយបងថ្លៃរបស់ខ្លួន១ដំបង បណ្តាលឱ្យស្លាប់ ក្រោយពីផឹកស្រាស្រវឹង រួចកើតមានទំនាស់- ពាក្យសម្តីជាមួយគ្នា។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅ មុនពេលកើតហេតុ គេឃើញជនរងគ្រោះ បាន ដើរទៅទិញទឹកត្នោតជូរនៅចុងព្រែក ជាមួយ និងមិត្តភក្តិម្នាក់ទៀត ដើម្បីយកមកផឹក។ លុះ ទៅដល់ក៏ប៉ះសម្តីជាមួយជនដៃដល់ជាប្អូនថ្លៃ ដែលកំពុងផឹកជុំគ្នាជាមួយបក្ខពួក៥នាក់ ដោយ ក្នុងនោះ មិត្តភក្តិជនដៃដល់បាននិយាយថា ជនរងគ្រោះ បានប្រើសម្តីមិនសមរម្យជាមួយឪពុក ក្មេក ទើបជនរងគ្រាះបានតបថា ឪក្មេកអញ មិនថាអីផង ម៉េចពួកឯងចេះដឹងរឿងគេម៉្លេះ។ នៅពេលបានឮសម្តីនេះ ធ្វើឱ្យជនដៃដល់ឈ្មោះ សៀ សឿង ជាប្អូនថ្លៃរបស់ជនរងគ្រោះ ដែល អង្គុយផឹកក្នុងវង់នោះ ខឹងសម្បាយ៉ាងខ្លាំង តែ មិនបានតបតអ្វីនោះទេ។ លុះពេលជនរងគ្រោះ ដើរចេញទៅជនដៃដល់ជាប្អូនថ្លៃ រួមនិងបក្ខពួក ម្នាក់ទៀត ឈ្មោះយុត តឿ បាននាំគ្នាលួចចេញ ពីវង់ផឹក ដើម្បីទៅស្ទាក់វាយជនរងគ្រោះ។
ប្រភពដដែលបន្តថា បន្ទាប់ពីទិញទឹកត្នោត ជូរបានហើយ ជនរងគ្រោះបានដើរត្រឡប់ទៅ វិញ។ លុះទៅដល់កន្លែងងងឹត ជនដៃដល់ជាប្អូន ថ្លៃបានប្រើដំបងប្រវែង១,២០ម៉ែត្រ លបវាយ ជនរងគ្រោះពីក្រោយចំក្បាលចំហៀងខាងស្តាំ បណ្តាលឱ្យរងរបួសធ្ងន់ ចំណែកក្រុមជនដៃដល់ បាននាំគ្នារត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបាន ក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក ស្រុកបរិបូរណ៌ ដើម្បីព្យាបាល តែស្ថានភាព របួសធ្ងន់ពេក ក៏ត្រូវក្រុមគ្រូពេទ្យបញ្ជូនបន្ត ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បី សង្គ្រោះជិវិត តែអកុសលជនរងគ្រោះ បានដាច់ ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។
នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ទាំង ២នាក់ បានសារភាពថា ពួកគេពិតជាបានរួម គំនិតគ្នាលបស្ទាក់វាយជនរងគ្រោះ បណ្តាលឱ្យ ស្លាប់ប្រាកដមែន។
ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធី៕