Saturday, January 18, 2025
Homeព័ត៌មានជាតិស្ត្រីចំណាស់​ផឹក​ស្រាស្រវឹង ខ្យល់​គរ​ស្លាប់

ស្ត្រីចំណាស់​ផឹក​ស្រាស្រវឹង ខ្យល់​គរ​ស្លាប់

ខេត្តកណ្តាល ៖ ស្ត្រីវ័យចំណាស់ម្នាក់ បានកើតមានជំងឺលើសឈាមប្រចាំកាយ ប៉ុន្តែតែង ផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ ទោះជាកូនចៅ ហាមយ៉ាងណា ក៏មិនព្រមស្តាប់ ទីបំផុត ក្រោយ ពីផឹកស្រាស្រវឹងជោក ក៏កើតអាការៈខ្យល់គរ ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិព្រៃ សំរោង ឃុំដំណក់អម្ពិល ស្រុកអង្គស្នួល។

ស្ត្រីរងគ្រោះនោះ មានឈ្មោះកែវ អូន អាយុ៦៣ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិឃុំ កើតហេតុខាងលើ។

តាមសម្តីនារីឈ្មោះសៅ ចាន់ទី អាយុ ២០ឆ្នាំ មុខរបរកសិករ ត្រូវជាកូនស្រីរបស់ស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ថា ម្តាយរបស់នាង (ស្ត្រីរងគ្រោះ) បានកើតមានជំងឺលើសឈាម ប្រចាំកាយរាប់ឆ្នាំមកហើយ តែគាត់តែងផឹក ស្រាស្រវឹងជាប់ជាប្រចាំ ទោះជាកូនចៅប្រឹង ហាមយ៉ាងណាក៏ម្តាយមិនព្រមស្តាប់សោះ។

ប្រភពដដែលបន្តថា លុះមកដល់វេលា ម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែ មករា ឆ្នាំ២០១៧ ខណៈដែលនាងត្រឡប់មក ពីធ្វើការងារវិញ គោះទ្វារហៅម្តាយ តែមិនឮ សំឡេងម្តាយឆ្លើយតបសោះ ទើបនាងបានដើរ ទៅអើតមើលម្តាយតាមប្រឡោះបង្អួច ស្រាប់ តែឃើញម្តាយដេកនៅលើឥដ្ឋក្នុងបន្ទប់ ទើប ស្រែកហៅអ្នកជិតខាងឱ្យជួយគាស់ទ្វារបន្ទប់ ចូលទៅពិនិត្យមើល ទើបដឹងថា ម្តាយបានស្លាប់ បាត់ទៅហើយ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យ ចុះមកជួយអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារតែកើតអាការ ខ្យល់គរ ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វី ផ្សេងនោះទេ។

សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕”

RELATED ARTICLES