ភ្នំពេញ ៖ ក្នុងយុទ្ធនាការការពារធនធានធម្មជាតិ រួមមានព្រៃឈើ និងសត្វព្រៃ ជាដើម នោះ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន បាន ចុះបង្ក្រាបទីតាំងលួចលាក់អារឈើក្នុងដែន ជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់ ដែល កន្លងមក អង្គការសង្គមស៊ីវិលផ្នែកព្រៃឈើ ក៏ ធ្លាប់បានតាមដានបទល្មើស និងស្នើសុំឱ្យចុះ ល្បាត។
យោងតាមទំព័របណ្តាញសង្គមហ្វេសប៊ុក របស់ក្រសួងបរិស្ថាន បានឱ្យដឹង កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នាយកដែនជម្រក សត្វព្រៃ បានដឹកនាំកម្លាំងមន្ត្រីឧទ្យានុរក្ស ចុះ ល្បាតក្នុងដែន ជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្ត ពោធិ៍សាត់ ប្រទះឃើញទីតាំងម៉ាស៊ីនអារឈើ ៤កន្លែង អត់ដំណើរការចាប់បានម៉ាស៊ីនត្រង់ សឺន័រមួយគ្រឿង រក្សាទុកនៅស្នាក់ការយ៉ោក ឈើអារប្រហែល១០ម៉ែត្រគូប ដែលជនល្មើស លួចអារខុសច្បាប់។ ចាប់បានឈើរាជកុល១១ដុំ ស្មើ៤២៩១ម៉ែត្រគូប រក្សាទុកនៅស្នាក់ការរង អូរត្រាវ និងបានធ្វើកិច្ចសន្យាជាមួយជនល្មើស ៤នាក់ ឱ្យបញ្ឈប់ចូលលួចកាប់ឈើ ព្រមទាំងកម្ទេចចោលម៉ាស៊ីនថាសច្រៀកឈើមួយគ្រឿង។ ក្រៅពីនោះ មន្ត្រីឧទ្យានុរក្ស បានកម្ទេចចោល អន្ទាក់១៥ខ្សែ។
កាលពីវេលាម៉ោង០៩ព្រឹក ថ្ងៃទី២២ ខែ មករា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋានកងរាជអាវុធ– ហត្ថស្រុកឆែប សហការជាមួយកម្លាំងចម្រុះ ក៏ បានធ្វើការបង្ក្រាបករណីលាក់ទុកឈើខុសច្បាប់ ចំនួន០១លើក ស្ថិតនៅចំណុចភូមិសង្កែ ឃុំ សង្កែមួយ ស្រុកឆែប ខេត្តព្រះវិហារ។
បើតាមការឱ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថបានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបករណី ខាងលើនេះ កម្លាំងកងរាជអាវុធហត្ថ បានរក ឃើញវត្ថុតាងមួយចំនួន រួមមានឈើហុបមូល ចំនួន៤៣កំណាត់ ឈើសុក្រំចំនួន៤០កំណាត់ ឈើព្រីងចំនួន០៣កំណាត់។ សរុបឈើទាំង អស់ស្មើនឹង ៨៤៤៤ម៉ែត្រគូប។ វត្ថុតាង ត្រូវ បានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាង សំណុំរឿង ប្រគល់ជូនមន្ត្រីជំនាញ ដើម្បីចាត់– ការបន្តតាមនីតិវិធី ។
ដោយឡែក នៅថ្ងៃទី២៣ ខែមករា ឆ្នាំ ២០១៧ កម្លាំងមន្ត្រីឧទ្យានុរក្សតំបន់ប្រើប្រាស់ ច្រើនយ៉ាងបឹងទន្លេសាប បានចូលរួមសហការ ជាមួយក្រុមចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទ ចាប់ពីកំពង់ហ្លួង ដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង ដោយសមាសភាពចូលរួមមាន មន្ទីររុក្ខាប្រមាញ់ និងនេសាទ ស្នងការនគរបាល កងរាជអាវុធហត្ថ យោធា សហគមន៍នេសាទ សរុប២៧នាក់ ដោយ ប្រើប្រាស់កាណូតធំចំនួន០៤គ្រឿង និងអូប័រ ចំនួន ០១គ្រឿង។ ជាលទ្ធផល បង្ក្រាបបានរបាំង សាច់អួនចំនួន១៥ខ្សែ ប្រវែង៤២០០ម៉ែត្រ ក្បាលច្ប៉រ ចំនួន១០ លូកងចំនួន០៥ បង្គោល ចំនួន១១០០ដើម ចាក់លែងត្រីចម្រុះ ចំនួន១៥០ គីឡូក្រាម។
ចំណែកនៅដែនជម្រកសត្វព្រៃភ្នំសំកុស មន្ត្រីឧទ្យានុរក្ស បានសហការជាមួយកម្លាំង គណៈបញ្ជាការស្រុកវាលវែង ចុះពិនិត្យទីតាំង បន្ទាយយោធាចាស់ ចំណុចលេខ (០២៦៧៧ ១៣២.១៣៦៥៤៦៩) ក្បាលស្ទឹង៧០ ភូមិចម្ការ ជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្ត ពោធិ៍សាត់ ចុះត្រួតពិនិត្យគ្រាប់លាក់ទុកសល់ ពីសម័យសង្គ្រាម។ លទ្ធផលរកឃើញគ្រាប់ ១២០អុក គ្រាប់ ១០០លី គ្រាប់ដេការ៨២ គ្រាប់ ៨០ គ្រាប់៦០ គ្រាប់បេ៤០ សរុបទាំងអស់ជាង ៥០០ គ្រាប់ដែលមានបន្សល់ទុកគ្រាប់មិនទាន់ ផ្ទុះជាច្រើននៅជាប់ព្រំប្រទល់ស្រុកសំឡូត ខេត្ត បាត់ដំបង។
ដោយឡែក កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ កម្លាំងមន្ត្រីឧទ្យានុរក្សដែនជម្រក សត្វព្រៃ ព្រៃឡង់ ភូមិសាស្ត្រខេត្តក្រចេះ ក៏ បានចុះល្បាតចំណុចអូរស្ទឹងក្រូច ឃាត់ខ្លួនជន– ល្មើសកំពុងធ្វើសកម្មភាពកាត់ផ្តួលរំលំឈើ ដើម្បី យកដី។ ជាលទ្ធផលឃាត់ខ្លួនជនប្រព្រឹត្ត១នាក់ រណារយន្ត១គ្រឿង និងកសាងសំណុំរឿងទៅ សាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧៕ កុលបុត្រ