ភ្នំពេញ៖អតីតតារាសម្ដែងទសវត្សន៍ទី៨០ និង៩០ លោកពេជ្រ ភិរុណ បានទទួលមរភាពហើយក្នុងអាយុ៦៨ឆ្នាំ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង៨ៈព្រឹកដោយរោគាពាធ ដែលធ្វើឲ្យតារាធ្លាប់រួមអាជីពជាមួយ លោកមានការតក់ ស្លុតនិងសោកស្ដាយជាខ្លាំង ។ជាមួយគ្នានេះដែរអ្នកនាងអម្ពរ ទេវី អតីតភរិយាលោកពេជ្រ ភិរុណ ដែលកំពុង រស់នៅអាមេរិកបានចេញសារយ៉ាងក្រៀមក្រំថា”គ្រាន់តែទទួលដំណឹងភ្លាម ខ្ញុំសែនរន្ធត់ចិត្តណាស់ សូមឲ្យដួង វិញ្ញាណក្នន្ធរបស់បងបានទៅកាន់ទីឋានសុគតិភពកុំបីឃ្លាងឃ្លាតឡើយ”។
ចំណែកលោកចា រិទ្ធី បានចូលទៅខមិនសាររបស់អ្នកនាងអម្ពរ ទេវី ថា”សូមចូលរួមរំលែកទុក្ខដ៍សែន ក្រៀមក្រំ បំផុតនេះផង សូមឲ្យវិញ្ញាណក្ខន្ធរបស់គាត់ទៅកាន់សុខគតិភព បាត់បង់ម្ដងមួយៗ គូរឲ្យសង្វេគណាស់ “។អ្នកនាងខាត់ សុឃីម បានចេញសារថា”ប្អូនបែកបងយូហើយ មិនចង់ជឿរទេបង (បងប្រុសពេជ្រ ភិរុណ)សូម បងធ្វើតំណើរទៅកាន់ឋានសុខ”។
អ្នកនាងកែវ កល្យាណ ចេញសារថា”លឿនណាស់បងទើបតែឭដំណឹងថាឈឺថ្ងៃមុន សោះ ខ្ញុំសូមចូលរួម សោកស្ដាយផង សូមវិញ្ញាណក្ខន្ធបង បានទៅកាន់សុគតិភពផងចុះ “។
ឧកញ៉ាលាន អាហ្រីលគីនីន ចេញសារថា”សង្ខាមិនទៀង កើតចាស់ ឈឺស្លាប់ សូមវិញ្ញាណក្ខន្ធបង ប្រុសបាន ទៅសោយគតិភពផងចុះ “។
ទស្សនិកជនមានការក្ដុកក្ដួលនៅពេលដែលឃើញសពលោកពេជ្រ ភិរុណ ត្រូវបានដឹកដាក់រថយន្ដធម្មតាយក ទៅបូជានៅវត្តទួលសន្ដិវ័ន ហៅវត្តទួលអស់លោក ដែលមានទីតាំងនៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ហើយតាមរយៈឃ្លីបវីដេអូនោះគេឃើញមានតែកូនស្រីលោកនិងសាច់ញាត្តិ៣ទៅ៤នាក់ជួយលើកសពដាក់ឡាននិងដង្ហែរទៅបូជា ។យ៉ាងណាគេជឿរថានៅថ្ងៃបុណ្យសព៧ថ្ងៃលោកពេជ្រ ភិរុណ ដែលប្រារណនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ នៅវត្តទួលអស់លោក គេរំពឹងថានឹងមានអតីតតារាធ្លាប់រួមអាជីពនិងអ្នករាប់អានលោកជាច្រើននឹងចូលរួមរំលែក ទក្ខក្រុមគ្រួសារ សពជាមិន ខាន ។
គូរំលឹកថាលោកពេជ្រ ភិរុណ បានរៀបការជាមួយអ្នកនាងអម្ពរ ទេវី កាលពីខែតុលា ឆ្នាំ១៩៩២ និងចាប់ដៃ គ្នាបាន២២ឆ្នាំក៍ចែកផ្លូវគ្នា ក្រោយទទួលបានកូន២គឺកូនទី១ប្រុសឈ្មោះភិរុណ ឥន្ទ្របុត្រ និងកូនស្រីភិរុណ លក្ស្មីទេវី ខណៈអ្នកនាងទេវី បានរៀបការស្វាមីថ្មីនៅអាមេតរិកលោក Pauly Hap កាលពីថ្ងៃទី២៨ ធ្នូ ២០១៤ និងមានកូនស្រីម្នាក់ទៀតអាយុជិត១០ឆ្នាំ ។មុនទទួលមរណភាពលោកភិរុណ ធ្លាប់ប្រាប់អ្នកយកព័តមាន យើងថាលោកហ៊ានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីអនាគតកូនបុ្រសស្រី។ដោយឡែកអ្នកនាងទេវី បានហៅលោកភិរុណ ថាជាប៉ាៗ ហើយរាប់អានគ្នាជាធម្មតា ។
សូមបញ្ជាក់ថាលោកពេជ្រ ភិរុណ បានចាប់អាជីពសិល្បៈជាមួយតារារួមអាជីពមួយចំនួន ទៀតនាទសវត្សន៍ ៨០និង៩០មានដូចជាលោកទេព រិនដារ៉ូ ,ចា រិទ្ធី ,ខៃ ប្រសិទ្ធ ,យស បូវណ្ណាៈ និងសុវណ្ណ មុនី ជាដើម ។ក្រោយឈប់ពីសិល្បៈមុនទទួលមរណភាពលោកភិរុណ បើកហាងកាត់ដេសម្លៀកបំពាក់ដែលរូប លោកជា អ្នកឌីហ្សាញម៉ូដតែម្ដង ៕