Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជិះម៉ូតូបុកប៉ាណូ របួសប្រុសស្រី៣

ជិះម៉ូតូបុកប៉ាណូ របួសប្រុសស្រី៣

ភ្នំពេញ ៖ យុវវ័យប្រុសស្រី ៣នាក់ ជិះម៉ូតូ ១គ្រឿង ដឹកគ្នា ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ត្រង់​ចំណុច​រង្វង់មូល មិនបង្អង់ល្បឿន ក៏ជ្រុលឡើងខឿនផ្លូវ រួចជ្រុលទៅបុកបង្គោលប៉ាណូ បណ្តាលឱ្យបាក់អស់ ១ផ្ទាំង ធ្វើឱ្យយុវជន ២នាក់ រងរបួសធ្ងន់ ចំណែកយុវតីម្នាក់ទៀត រងរបួសស្រាល។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ  ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រង់ចំ​ណុចរង្វង់មូលនាងអប្សរា តាមបណ្តោយផ្លូវ OCIC ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។តាមប្រភពពីសន្តិសុខដែលឃើញហេតុការណ៍ បានឱ្យដឹងថា ដំបូង គេឃើញយុវជន ២នាក់ និងយុវតីម្នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ពោធិ៍សាត់ 1H-8595 ធ្វើដំណើរតាមបណ្តោយផ្លូវ OCIC ទិសដៅពីកើត មកលិច ក្នុងល្បឿនយ៉ាងលឿន។ ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលបុកឡើងលើចិញ្ចើមផ្លូវ ទៅបុកផ្លាកប៉ាណូ បាក់រាបដល់ដី និងដួល​ម៉ូតូ រងរបួសយុវជន២នាក់ធ្ងន់ ចំណែកយុវតីម្នាក់ រងរបួសស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកជួយអន្តរាគមន៍ និងទាក់ទងទៅរថយន្តសង្គ្រោះដែរ តែមិនមានអ្នក​ទទួល ទើបមិត្តភក្តិជនរងគ្រោះ សម្រេចចិត្តលើកជនរងគ្រោះដាក់ម៉ូតូកង់បី ដឹកទៅមន្ទីរពេទ្យកាលម៉ែត ដើម្បី​សង្គ្រោះ។ ចំណែកឯយុវតីដែលរងរបួសស្រាល បានទូរស័ព្ទហៅសាច់ញាតិមកយកទៅផ្ទះវិញបាត់ទៅ។ដោយឡែកម៉ូតូ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វា នាំយកទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES