Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្តីប្រពន្ធដេកលក់ ភ្លើងឆេះផ្ទះហ្មត់

ប្តីប្រពន្ធដេកលក់ ភ្លើងឆេះផ្ទះហ្មត់

ខេត្តកណ្តាល ៖ ផ្ទះមួយខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង ដោយសារឆ្លងចរន្តអគ្គិសនី ខណៈ ប្តីប្រពន្ធជាម្ចាស់ផ្ទះ ភ្ញាក់ពីដេក ឃើញភ្លើងឆេះផ្ទះ អូសបានត្រឹមម៉ូតូ ១គ្រឿង ចេញពីបន្ទប់ ក្រៅពីនោះ ក្លាយជាចំណីភ្លើងអស់គ្មានសល់។

ករណីអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៥០នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំ ណុចភូមិកណ្តាល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាល បានឱ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះ មានទំហំ ៧ម៉ែត្រ គុណនឹង ១៥ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ថ្មក្រោម ជាកម្មសិទ្ធិរបស់ឈ្មោះចំរើន ភេទប្រុស មានប្រពន្ធឈ្មោះស្រីមុំ។ប្រភពដដែល បន្តថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធកំពុងតែដេកក្នុងបន្ទប់ក្រោមផ្ទះ ស្រាប់តែឮសំលេងផ្ទុះអំពូលភ្លើង នៅលើផ្ទះ លុះភ្ញាក់ដឹងខ្លួនឡើង ឃើញមានភ្លើងឆាបឆេះផ្ទះយ៉ាងសន្ធោ សន្ធៅទៅហើយ ភ្លាមនោះជនរងគ្រោះ ២នាក់ប្តីប្រពន្ធ បាននាំគ្នាអូសម៉ូតូចេញពីក្នុងបន្ទប់ និងស្រែកឆោ ឡោឱ្យអ្នកជិតខាងជួយ ហើយអ្នកជិតខាងបានជួយបាញ់ទឹក និងរាយការណ៍ប្រាប់សមត្ថកិច្ច។ ភ្លាមនោះកម្លាំងប៉ុស្តិ៍សន្លុង ក្រុមប្រឹក្សាឃុំ កម្លាំងប្រជាការពារ កម្លាំងអធិការដ្ឋានស្រុក បានប្រើប្រាស់ រថយន្ត ពន្លត់អគ្គិភ័យ បាញ់អស់ចំនួន ២ឡាន ស្មើ ១៤ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃដដែល។

ជុំវិញករណីអគ្គិភ័យខាងលើនេះ បានបង្កឱ្យមានការខូចខាត រួមមាន ឆេះសៀវភៅគ្រួសារ សំបុត្រកំណើត អត្ត សញ្ញាណប័ណ្ណ ប្លង់ដី ខោអាវ ថវិកាមួយចំនួន ម៉ាស៊ីនអារឈើ  ម៉ូទ័រកាត់ដែក  ម៉ាស៊ីនបោកខោអាវ ទូរទស្សន៍ កាមេរ៉ាសុវត្ថិភាព និងសម្ភារៈប្រើប្រាស់មួយចំនួន៕

RELATED ARTICLES