Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទុស្សេខ្សែភ្លើង ឆេះកុដិចៅអធិការវត្ត

ទុស្សេខ្សែភ្លើង ឆេះកុដិចៅអធិការវត្ត

ខេត្តព្រៃវែង ៖ កុដិព្រះចៅអធិការវត្ត ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុងទាំងយប់ ដោយមូលហេតុផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ដោយគិតពីទំហំខូចខាត អស់ប្រ មាណ១០លានរៀល។

ករណីអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៤០នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចវត្តនិក្រោធរង្សី ហៅវត្តតាពូង ស្ថិតក្នុងភូមិតាពូង ឃុំឫស្សី ស្រុកពាមជរ។

កុដិដែលរងការឆាបឆេះ មានទំហំ ៦ម៉ែត្រ គុណនឹង ៧ម៉ែត្រ សសរបេតុង ជញ្ជាំងស័ង្កសី ដំបូលក្បឿង។តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ករណីអគ្គិភ័យខាងលើ បានបណ្តាលឱ្យឆេះកុដិ ១ខ្នងទាំងស្រុង និងខូចខាតសម្ភារៈ រួមមាន អង្ករ ១បេ (ទម្ងន់៥០គីឡូក្រាម) សំបុត្រកំណើតព្រះសង្ឃ ១ច្បាប់ ឆាយា ១ច្បាប់ ត្រា១ ស្បង់ចីវរលោក ៥ឈុត បច្ច័យ ២០ម៉ឺនរៀល រួមនិងសម្ភារៈប្រើប្រាស់មួយចំនួនទៀត គិតជាទឹកប្រាក់ ប្រហែល១០លានរៀល។

ដោយឡែក ចំពោះមូលហេតុទុស្សេខ្សែភ្លើង ខណៈព្រះចៅអធិការវត្ត មិននៅក្នុងកុដិ ប្រហែល៣០នាទី ក៏ឮសូរសំឡេងទុស្សេខ្សែភ្លើង តែមិនចាប់អារម្មណ៍ ក្រោយមកទើបដឹងថាភ្លើងឆេះកុដិ៕

RELATED ARTICLES