Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផឹកស៊ីចាក់បាស់ឮខ្លាំង ប៉ូលិសចុះឃាត់

ផឹកស៊ីចាក់បាស់ឮខ្លាំង ប៉ូលិសចុះឃាត់

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឱ្យដឹងនៅ ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២២៣នេះថា កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះណែនាំបញ្ឈប់សកម្មភាពបង្កសំឡេង រំខានដល់អ្នកជិតខាង ខណៈក្រុមអ្នកផឹកស៊ីមួយក្រុម ដែលបានចាក់បាស់ បើកសំឡេងឮខ្លាំងៗ នាពេលរាត្រី រំខានដល់ការសម្រាករបស់ប្រជាពលរដ្ឋក្បែរខាង។

ការចុះណែនាំខាងលើនេះ បានធ្វើឡើងកាលវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិត នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនកើតហេតុ សមត្ថកិច្ចទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ មកថា នៅចំណុចទីតាំងខាងលើ មានប្រជាពលរដ្ឋ ១ក្រុម បានជួបជុំផឹកស៊ីនៅលើចិញ្ចើមផ្លូវខាងមុខផ្ទះ ព្រម ទាំងបានចាក់ធុងបាស់ លាន់ឮសំឡេងទ្រហឹង ធ្វើឱ្យរំខានដល់ ដំណេកប្រជាពលរដ្ឋយ៉ាងខ្លាំង។បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម បានចុះអន្តរាគន៍ដល់ទីតាំង ខាងលើ ដោយបានធ្វើការណែនាំឱ្យក្រុមអ្នកផឹកស៊ីទាំងនោះ បញ្ឈប់សកម្មភាពបង្កសំឡេងរំខានដល់អ្នក ជិតខាង។

ជាមួយគ្នានេះ សមត្ថកិច្ចសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមគោរពសិទ្ធិអ្នកជិត ខាងទៅវិញទៅមក និងកុំចាក់ធុងបាស់ខ្លាំងៗនាពេលរាត្រី ព្រោះជាការរំខានដល់ដំណេកពួកគាត់៕

RELATED ARTICLES