ភ្នំពេញ៖មាស សុខសោភា ដែលបានតាំងចិត្តថាមិនទៅច្រៀងនៅផលិតកម្មណាទាំងអស់នៅឆ្នាំ២០២៣ នេះគឺទីបំផុតនាងមិនក្បត់Fan របស់នាងមែនដោយសារតែសុខចិត្តច្រៀងនៅផលិតកម្មផ្ទាល់ខ្លួន Camtrax Music បើទោះជាយូៗចេញ១ ហើយមិនសូវមានបទល្បីៗដូចមុនក្ដី ។យ៉ាងណាសម្រាប់ទីផ្សារចម្រៀងសុខសោភា ក្រោយចេញពីរាម ជិត១ឆ្នាំនេះនាងមិនធ្លាក់ចុះទេ ព្រោះតាមបណ្ដារConcerts ធំៗជាច្រើនសុខសោភា នៅតែចេញមុខដែលភាគច្រើនច្រៀងបទចាស់ៗរបស់ខ្លួនឡើងវិញជាមួយការតែងខ្លួនស៊ិចស៊ីទៅតាមប្រភេទកម្មវិធី ។
ប្រភពបានឲ្យដឹងថាអំឡុងពេលដែលមាស សុខសោភា មិនទៅចូលផលិតកម្មថ្មីនេះនាងក៍នៅតែជាមុខសញ្ញារបស់ផលិតកម្មធំទាំង៣ដដែលគឺGalaxy ,ថោន និងហង្សមាស ប៉ុន្ដែនាងមានឱកាសខ្ពស់ជាងគេក្នុងការទៅជ្រកនៅGalaxy ដោយសារតែផលិតកម្មនោះមានដៃគូជាតារាប្រុសល្អជាងគេព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ និងខេម ខណៈដែលភាគរយចូលហង្សមាសនៅទាប ចំណែកការវិលទៅថោន វិញមិនអាចកើតឡើងម្ដងទៀតឡើយ ព្រោះសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថា៩ឆ្នាំ គ្រប់គ្រាន់ហើយសម្រាប់បទពិសោធន៍នាងក្នុងការធ្វើការនៅកន្លែងមួយ ហេតុនេះនាងមិនទៅវិញទេ ។
ទស្សនិកជនសង្កេតឃើញថាមាស សុខសោភា តាំងពីវិលត្រឡប់មកច្រៀងនៅផលិតកម្មផ្ទាល់ខ្លួនវិញនាងផ្ដោតតែលើការបញ្ចេញបទដែលសរសើរពីគុណសម្បត្តិស្វាមីនាងជាជាងការចេញបទបែបយុវវ័យវាយលុកលើទីផ្សារ ហេតុនេះហើយបើសោភា ទៅច្រៀងនៅផលិតកម្មផ្សេងគឺនាងមិនអាចធ្វើអ្វីដែលខ្លួនឯងចង់បានដូចពេលនេះទេ អីចឹងនៅឆ្នាំ២០២៤ សោភា អាចនឹងគាំងក្នុងការចរចាជាមួយផលិតកម្មផ្សេងប្រសិនបើនាងនៅតែដាក់គោលដៅចេញបទសរសើរប្ដីថែមទៀត។អ្វីដែលគូរឲ្យកត់សម្គាល់នោះសុខសោភា ក៍ធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងដែរ ព្រោះតែនាងបានបណ្ដើរលោករ៉ាដា ទៅថតរូបតាំងរោងការ(Pre-Wedding )ជាបន្ដបន្ទាប់មុនឆ្លងឆ្នាំសាកលនេះដែលទំនងតារាចម្រៀងផ្អែមរូបនេះអាចនឹងធ្វើឲ្យFan របស់ខ្លួនមានការភ្ញាក់ផ្អើលម្ដងទៀតក៍ថាបាននៅឆ្នាំ២០២៤ ខាងមុខនេះ នោះគឺការរៀបអាពាហ៍ ពិពាហ៍ ជាលើកទី៣ អាចទៅរួច ក្រោយនាងរៀបការ២លើកគឺទី១នៅឆ្នាំ២០០៨ រៀបកាតាមបែបគ្រីស្ទាននៅកាណាដា និងទី២ ការតាមប្រពៃណីខ្មែរតែស្រដៀងសែនព្រេន កាលពីឆ្នាំ២០០៩ សុទ្ធតែត្រូវបានFan លើកឡើងថាមិនសាកសមទៅនិងភាពល្បីល្បាញរបស់នាងឡើយ បើប្រៀបធៀបគ្នាទៅនិងមង្គលការរបស់តារាល្បីៗផ្សេងទៀតដូចជាឱក សុគន្ធកញ្ញា ,សុគន្ធ និសា និងសួស វីសា ជាដើម ។ប្រភពបានឲ្យដឹងថាសុខសោភា អាចនឹងបង្ហាញភាពក្លាហានរៀបការធំដុំតាមប្រពៃណីខ្មែរដោយបើកចំហ ហើយនឹងចាក់បទចម្រៀងដែលនាងច្រៀងសម្ដែងជាមួយប្ដីអមពិធីពិសេសនោះទើបចុងក្រោយនេះនាងចេញច្រៀងលើកពីប្ដីជាបន្ដបន្ទាប់បែបនេះ។
គូរបញ្ជាក់ថាមាស សុខសោភា ត្រៀមខ្លួនធ្វើខួបអាពាហ៍ ពិពាហ៍ របស់នាងនៅថ្ងៃទី២៨ខែ១២ ឆ្នាំ២០២៣ ខាងមុខនេះ ប៉ុន្ដែជាទម្លាប់នាងគ្មានការជួបជុំទ្រង់ទ្រាយធំឡើយ គឺមានតែចេញសារសរសើរប្ដីដូចរាល់ឆ្នាំ។ចំណែករឿងដែលសុខសោភា ធ្វើឲ្យFan ឈឺក្បាលខ្លាំងនោះគឺនាងនៅតែអះអាងថាមានកូនកំលោះឈ្មោះBovee Hundley បើទោះជានាងមិនដែលបង្ហាញរូបភាពអំឡុងពពោះ និងទីតាំងដែលនាងសម្រាលកូនដូចតារាផ្សេងៗទៀតក្ដី ។
អ្នកជំនាញសិល្បៈបានលើកឡើងថាប្រសិនបើមាស សុខសោភា ទៅចូលGalaxy នោះទីផ្សារចម្រៀងរបស់នាងតន់ ច័ន្ទសីម៉ា នឹងពិបាកងើបរួច ហើយនាងក្លាយទៅជាដៃគូរបស់លោកឧកញ៉ាព្រាប សុវត្ថិ ដែលធ្វើឲ្យប្រវត្តិសាស្រ្ដថ្មីក្នុងវិស័យចម្រៀងមានការប្រែប្រួល ។ប៉ុន្ដែសោភា ធ្លាប់និយាយថាសម័យនេះទៅហើយ ទោះជាច្រៀងដោយគ្មានផលិតកម្មក៍នៅតែល្បីដែរ ដែលការលើកឡើងបែបនេះមានន័យស្មើថាផលិតកម្មធំនិងចាយលុយយ៉ាងណាក៍ដោយ បើការចរចារមិនត្រូវតាមល័ក្ខខណ្ឌដែលនាងចង់បានគឺនាងបន្ដច្រៀងនៅផលិតកម្មផ្ទាល់ខ្លួនតទៅតៀត។តែអ្នកជំនាញព្រមានសុខសោភា ថាបើនាងជ្រើសផ្លូវដើរបែបនេះនោះគឺនាងនឹងលែងមានបទខ្លាំងៗប្រជែងទីផ្សារនាពេលបច្ចុប្បន្នទៀតហើយ ព្រោះផលិតកម្មស្ដង់ដាគេមានរចនាសម្ព័ន្ធ និងធនធានមនុស្សគ្រប់គ្រាន់ ខុសពីធ្វើខ្លួនឯងធនធានមនុស្សមានកម្រិត និងពិបាកគ្រប់គ្រងការចំណាយ ហើយបើច្រៀងនៅផលិតកម្មផ្ទាល់ខ្លួនជោគជ័យជាងច្រៀងនៅផលិតកម្មគេម្លេះព្រាប សុវចត្ថិ និងខេមរៈ សិរីមន្ដ បើកផលិតកម្មខ្លួនឯងបាត់ទៅហើយ ចាំបាច់ទៅច្រៀងGalaxy ធ្វើអី ?