Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រហើយឈឺធ្ងន់ លក់គោ យកលុយបង់ថ្លៃពេទ្យ

ក្រហើយឈឺធ្ងន់ លក់គោ យកលុយបង់ថ្លៃពេទ្យ

ខេត្តសៀមរាប ៖ បុរសជាអ្នកជំងឺក្រីក្រម្នាក់ បានអះអាងថា គាត់បានកើតមានជំងឺ និងបានមកសម្រាក ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប លុះក្រោយមក ត្រូវបានក្រុមគ្រួសារសុំចេញពីពេទ្យបង្អែក ខេត្តសៀមរាប ដើម្បីទៅព្យាបាលបន្ត នៅមន្ទីរពេទ្យ ឯរាជធានីភ្នំពេញ ប៉ុន្តែការធ្វើដំណើរតាមរថយន្ត សង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវចំណាយអស់៣៥០ដុល្លារ ប៉ុន្តែដោយសារមិនមានប្រាក់គ្រប់  ទើបគាត់ដាច់ចិត្តលក់គោ ដើម្បីយកប្រាក់មកបង់ថ្លៃរថយន្តសង្គ្រោះ។

ករណីនេះ បានកើតឡើង កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ នៅឯមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា បន្ទាប់ពីចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប អស់ពេលប៉ុន្មានថ្ងៃរួចមក នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បុរសជាអ្នកជំងឺក្រីក្រខាងលើ បានសុំចេញពីពេទ្យ បង្អែកខេត្តសៀមរាប ដើម្បីទៅព្យាបាលបន្ត នៅមន្ទីរពេទ្យ  ឯឯរាជធានីភ្នំពេញ។ ក្រោយពេលអ្នកជំងឺសុំចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីបន្តទៅព្យាបាលនៅភ្នំពេញ គឺចាំបាច់ត្រូវ ដឹកបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្នុងតម្លៃ ៣៥០ដុល្លារ ប៉ុន្តែដោយ សារបុរសជាអ្នកជំងឺ អត់លុយគ្រប់ ក៏ឱ្យបងប្អូននៅស្រុក លក់គោ ដើម្បីយកលុយមកបង់ថ្លៃឱ្យ រថយន្តសង្គ្រោះ បន្ទាន់ របស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ព្រោះប្រសិនបើអត់លុយ ខាងមន្ទីរពេទ្យ មិនឱ្យឡានដឹកចេញ នោះទេ។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានទេ។ យ៉ាង ណាយើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES