Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ឡានដឹកស៊ីទែនធំពេក ដេកចិញ្ចើមផ្លូវ

 ឡានដឹកស៊ីទែនធំពេក ដេកចិញ្ចើមផ្លូវ

ភ្នំពេញ ៖ រថយន្តដឹកទំនិញ ១គ្រឿង ដឹកទំនិញមិនប្រមាណខ្លួន ដោយដឹកស៊ីទែន ១ យ៉ាងធំហួសមាឌធ្វើឱ្យ ទប់លំនឹងមិនជាប់ រេចង្កូតក្រឡាប់ផ្ងារជើងនៅលើចិញ្ចើមផ្លូវ សំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ តាមផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៤ មុខកន្លែងលក់សាច់ក្រកគោ ត្រង់ចំណុចផ្លូវកោង ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ដំបូងគេឃើញរថយន្តដឹកទំនិញ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3E-0219 ដោយមានដឹកស៊ីទែនដ៏ធំមួយ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើត ទៅលិច លុះមកដល់ចំណុចកើតហេតុ ដែលមានស្ថានភាព ផ្លូវកោងផង ណាមួយដោយសាររថយន្តដឹក អីវ៉ាន់ ធំហួសមាឌ ទប់លំនឹងមិនជាប់ ទើបធ្វើឱ្យក្រឡាប់ផ្ងារជើង តែសំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ និងអ្នករួមដំណើរតាមដងផ្លូវឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកជួយសម្រួលចរាចរណ៍ ហើយបានទាក់ទងទៅរថយន្តស្ទូច ដើម្បីស្ទូចចេញពីផ្លូវ យកទៅជួសជុលដោយខ្លួនឯង៕

RELATED ARTICLES