Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានកឋិន ចុះពីភ្នំគូលែន ក្រឡាប់ ស្លាប់៦ របួស១៨

ឡានកឋិន ចុះពីភ្នំគូលែន ក្រឡាប់ ស្លាប់៦ របួស១៨

ខេត្តសៀមរាប ៖ រថយន្ត ១គ្រឿង ទើបនឹងត្រឡប់មកពីពិធីបុណ្យកឋិន លើភ្នំគូលែន បានបើកបរចុះភ្នំ លុះដល់ ត្រង់ចំណុចផ្លូវចោតខ្លាំង មិនបង្អង់ល្បឿន ធ្វើឱ្យរេចង្កូតធ្លាក់ផ្លូវ ក្រឡាប់ បណ្តាលឱ្យមនុស្សចំនួន៦នាក់បាន ស្លាប់នៅនឹងកន្លែង និង១៨នាក់ផ្សេងទៀត រងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ក្រឡាប់រថយន្តនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោង ៣និង៣០នាទី រសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលើខ្នងភ្នំគូលែន ត្រង់ចំណុចទឹករុន (ផ្លូវចុះពីភ្នំគូលែន) ស្ថិតក្នុង ភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា រថយន្តដែលក្រឡាប់ដោយខ្លួនឯងនេះ ម៉ាក TOYOTA TACOMA PICK UP ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2B-4740 បើកបរដោយឈ្មោះជាម ជុច ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិស្រណាល ឃុំស្រណាល ស្រុកក្រឡាញ់ ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់។

ចំណែកអ្នករួមដំណើរក្នុងរថយន្ត សរុបមានចំនួន ២៤នាក់ (ស្រី១២) ក្នុងនេះរួមមាន ទី១-ឈ្មោះឡុច ខឿ ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ (ស្លាប់)។ ទី២-ឈ្មោះបេង សឿត ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ (ស្លាប់)។ ទី៣-ឈ្មោះលម លឿយ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ (ស្លាប់)។ ទី៤-ឈ្មោះឆយ ឆង ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ (ស្លាប់)។ ទី៥-ឈ្មោះយន់ ឡន ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ (ស្លាប់)។ ៦-ឈ្មោះភិន សឿត ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ (ស្លាប់)។ ទី៧-ឈ្មោះផាត កើត ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ (រងរបួសធ្ងន់)។ ទី៨-ឈ្មោះតាន់ ញ៉ាន ភេទស្រី អាយុ៦០ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ (រងរបួសធ្ងន់)។ ទី៩-ឈ្មោះង៉ុក ប៉ាន ភេទស្រី អាយុ ៤៩ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ (រងរបួសធ្ងន់)។ ទី១០-ឈ្មោះឡឹត ង៉ិក ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់។ ទី១១-ឈ្មោះហុង លីហ៊ាង ភេទស្រី អាយុ៧ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ (រងរបួសធ្ងន់)។ ទី១២-ឈ្មោះអាត ហ្វា ភេទស្រី អាយុ១១ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ (រងរបួសធ្ងន់)។ ទី១៣-ឈ្មោះពេក រ៉ុក ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ (រងរបួសធ្ងន់)។ ទី១៤-ឈ្មោះឌឿន ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ (រងរបួសធ្ងន់)។ ទី១៥-ឈ្មោះញឹម សុឡុត ភេទស្រី រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ (រងរបួសធ្ងន់)។ ទី១៦-ឈ្មោះមី វ៉ា ភេទប្រុស រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ (រងរបួសធ្ងន់)។ ទី១៧-ឈ្មោះសាត សាន ភេទស្រី អាយុ៦៩ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ (រងរបួសធ្ងន់)។ ទី១៨-ឈ្មោះថេង ប៊ុនថេន ភេទស្រី អាយុ១០ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ (រងរបួសធ្ងន់)។ ទី១៩-ឈ្មោះឡាន់ ភេទស្រី អាយុ ៧១ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ (រងរបួសធ្ងន់)។ ទី២០-ឈ្មោះវិត គឿម ភេទស្រី អាយុ៦២ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ (រងរបួសធ្ងន់)។ ទី២១-ឈ្មោះសយ សៀ ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ (រងរបួសធ្ងន់)។ ទី២២-ឈ្មោះស៊ា ហ៊ត ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ (រងរបួសធ្ងន់)។ ទី២៣-ឈ្មោះព្រឿន ព្រឿត ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ (រងរបួសធ្ងន់) និងទី២៤-ឈ្មោះនី ភេទប្រុស រស់នៅភូមិស្រណាល ឃុំស្រណាល ស្រុកក្រឡាញ់ (រងរបួសធ្ងន់)។

លោកយឹប យ៉ុងឈាង អធិការនគរបាលស្រុកស្វាយលើ បានបញ្ជាក់ប្រាប់ថា កាលពីរសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ពិតជាមាន ករណីក្រឡាប់រថយន្តលើខ្នងភ្នំគូលែន ប្រាកដមែន ។

តាមប្រភពពីសមត្ថកិច្ចជំនាញ បានឱ្យដឹងថា មូលហេតុដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺបណ្តាលមកពីអ្នកបើកបររថយន្ត បើកបរក្នុងល្បឿនលឿន ក្នុងស្ថានភាពផ្លូវមានភាពចោតខ្លាំង ហើយបត់ កោង តែមិនព្រមបង្អង់ល្បឿន ទើបធ្វើឱ្យជ្រុលធ្លាក់ផ្លូវក្រឡាប់ទាំងកំរោលបែបនេះតែម្តង។ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះអន្តរាគមន៍ សម្រួលចរាចរណ៍ និងចាត់បញ្ជូនអ្នករងរបួស ទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ចំណែករថយន្ត ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុក រង់ចាំដោះស្រាយនៅពេល ក្រោយ។

ដោយឡែកសពជនរងគ្រោះទាំង៦នាក់ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារដឹកទៅកាន់ លំនៅឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES