Monday, July 7, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកម្មករអូសខ្សែភ្លើង ហត់ពេក ដួលស្លាប់

កម្មករអូសខ្សែភ្លើង ហត់ពេក ដួលស្លាប់

ខេត្តព្រះសីហនុ ៖ បុរសម្នាក់ ជាកម្មករអូសខ្សែភ្លើងកប់ដី តចូលអគារកំពុងសាងសង់មួយកន្លែង ទំនងហត់ពេក ស្រាប់តែដួលទាំងជំហរ បាត់មាត់បាត់ក លុះអ្នករួមការងារស្ទុះចូលមកជួយធ្វើចលនា ទើបដឹងថាជនរងគ្រោះ បានស្លាប់បាត់ទៅហើយ។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ២និង២៦នាទីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅត្រង់ចំ ណុចសំណង់អគារមួយកន្លែង ចំណុចឆាយណាថោន ស្ថិតក្នុងក្រុមទី១៨ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ជនរងគ្រោះ មានឈ្មោះហេង សំណល់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករ ស្នាក់នៅក្រុងព្រះសីហនុ។តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីកម្មករម្នាក់ បានស្លាប់នៅចំណុចខាងលើ។

ក្រោយទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចជំនាញ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទី តាំងកើត ហេតុ និងបានដឹកសពទៅតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំខាងជំនាញកោសល្យវិច័យ ចុះមកពិនិត្យបន្ត៕

RELATED ARTICLES