Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួនបុរសកាណាដា ដើរសុំទាន ក្នុងពិធីបុណ្យ អុំទូក

ឃាត់ខ្លួនបុរសកាណាដា ដើរសុំទាន ក្នុងពិធីបុណ្យ អុំទូក

ភ្នំពេញ ៖ បុរសបរទេសម្នាក់ ស្ថិតក្នុងសភាពស្មារតីមិននឹងន អារម្មណ៍រវើរវាយ បានដើរសុំទានក្នុងពិធីបុណ្យ អុំទូក លុះសមត្ថកិច្ចសួរនាំ ទើបដឹងថាជនបរទេសនេះ គ្មានលិខិតឆ្លងដែន ទើបសម្រេចឃាត់ខ្លួន នាំយកទៅ សាកសួរ។

យោងតាមប្រភពអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ដោយបានទទួលបានការណែ នាំពីលោក ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ នាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានទទួលជនជាតិកាណាដា ម្នាក់ ឈ្មោះ DYLAN NIALL HADDOC អាយុ៤២ឆ្នាំ ភេទប្រុស គ្មានលិខិតឆ្លងដែន ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបានចុះត្រួតពិនិត្យ និងឃាត់ខ្លួននៅចំណុចសួនកម្សាន្តសាធារណៈ មុខវត្តបទុមវតី ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ពេលជននេះកំពុងដើរសុំទានក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ក្រោយធ្វើការសាកសួរបឋម បានដឹងថា ជនជាតិកាណាដា ខាងលើ កំពុងមានអារម្មណ៍រវើយរវាយ មិន អាចឆ្លើយតបនឹងសំណួរសមត្ថកិច្ចបាននៅឡើយ។

គួរបញ្ជាក់ថា ជនបរទេសខាងលើ ត្រូវពាក់ព័ន្ធករណីលួចស្នាក់នៅខុសច្បាប់ គ្មានលិខិតឆ្លងដែន និងត្រូវ ឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីមានវិធានការបន្ត៕

RELATED ARTICLES