ភ្នំពេញ៖អ្នកនាងយុគ ចន្ដា ត្រូវបានគេចាត់ទុកថាជាសេដ្ឋីនីម្នាក់នៅក្នុងសិល្បៈ ព្រោះអ្នកនាងមានទ្រព្យស្ដុកស្ដមដូចជារស់នៅផ្ទះវីឡារប្រណិតនៅបុរីអង្គរភ្នំពេញ (គម្រោងទី២) សង្កាត់ឃ្មួញ ខ័ណ្ឌសែនសុខ,មានផ្ទះជួល ,ដីធ្លីមួយចំនួនទៀត រួមទាំងអាជីវកម្មផ្សេងៗផងដែរ។ប៉ុន្ដែពិធីការិនីរូបនេះបានដើរផ្លូវជ្រើសអនាគតស្វាមីជាបុរសដែលមានវ័យចំណាស់ជាងខ្លួន និងមានភាពសាមញ្ញខុសពីតារាផ្សេងៗទៀតដែលត្រូវបានគេចាត់ទុកថាជាសិល្បៈការិនីដែលមានទ្រព្យច្រើនដែរតែពួកគេបានយកប្ដីក្មេងក្នុងនោះមានដូចជាអ្នកនាងខាត់ សុឃីម ,គង់ សុជាតិ ,ពេជ្រ សោភា និងអ្នកលក់អនឡាញល្បីឈ្មោះលោកស្រីទ្រី ដាណា ជាដើម។
តើហេតុអ្វីបានជាអ្នកនាងយុគ ចិន្ដា មិនជ្រើសស្វាមីជាបុរសក្មេងជាងខ្លួន តែយកអ្នកមានវ័យចំណាស់ជាងខ្លួនទៅវិញ ?
អ្នកស្រីឌី សាវ៉េត តារាភាពយន្ដជើងចាស់បានឲ្យដឹងថាសម័យនេះបច្ចេកវិទ្យាជឿនលឿនណាស់អីចឹងទឹកចិត្តក៍ស្រើបស្រាបទៅតាមហ្នឹង ជូនកាលគេអាចស្គាល់គ្នាតាមបណ្ដាញសង្គម ឬមិត្តភក្ដិណែនាំ ដែលខុសពីជំនាន់លោកស្រីពេញវ័យអត់មានទូរស័ព្ទអីប្រើទាក់ទងគ្នាទេ អីចឹងការជ្រើសរើសគូស្រកភាគច្រើនចាស់ៗណែនាំ។អ្នកស្រីសាវ៉េត បន្ថែមថាគេមិនអាចកំណត់បានថាការជ្រើសរើសមនុស្សដែលមានវ័យចាស់ ឬក្មេងជាងខ្លួន១ណាអាចរក្សារបានភាពយូអង្វែងបានជាងនោះទេ ប៉ុន្ដែសំខាន់នៅលើទឹកចិត្តផ្ទាល់ខ្លួនក្រោយពីគេចាប់ដៃគ្នា គឺទាំងប្រុសទាំងស្រីដូចគ្នាសំខាន់នៅលើចិត្តគេយ៉ាងម៉េចក្រោយក្លាយទៅជាគូជីវិតគ្នា។
អ្នកនាងយុគ ចិន្ដា ឈានចូលវ័យ៤៨ឆ្នាំ ទៅហើយដែលប៉ុន្មានឆ្នាំចុងក្រោយនេះអ្នកនាងបានស្វែងយល់ចិត្តបុរសចំណាស់ម្នាក់ដែលមានចឬកស្លូតបូតហើយនឹងឈានទៅរៀបការជាមួយគ្នានាឆ្នាំ២០២៤ ខាងមុខនេះ ប្រសិនបើគ្មានអ្វីប្រែប្រួល ក្រោយអាកខានការរៀបអាពាហ៍ ដល់ទៅ២លើកគឺទី១នៅខែមីនា ឆ្នាំ២០២២ និងលើកទី២ នៅខែមីនា ឆ្នាំ២០២៣ ក្រោមហេតុផលថាកាលពីដើមឆ្នាំ២០២២ មិនអាចរៀបការបានព្រោះពេលនោះកូវីត មិនទាន់ស្ងាត់ ចំណែកដើមឆ្នាំ២០២៣ នៅតែមិនអាចក្រាបផ្ទឹមបានដោយសារតែពេលនោះអ្នកនាងចិន្ដា ជាប់កាន់ទុក្ខជូនម្ដាយនាងលោកស្រីខឹម ផល្លី ដែលបានទទួលមរណភាពកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ។នេះបើតាមលោកជីមមី ជំនួយការអ្នកនាងយុគ ចិន្ដា ធ្លាប់ទម្លាយប្រាប់អ្នកយកព័តមានយើង។Assistant របស់អ្នកនាងចិន្ដា រូបនេះបានប្រាប់ដែរថានៅឆ្នាំ២០២៤ ខាងមុខនេះអ្នកនាងចិន្ដា មានភាគរយខ្ពស់ក្នុងការរៀបការបានដូចបំណងព្រោះពេលវេលានាងកាន់ទុក្ខជូនម្ដាយក៍រសាយចិត្តបន្ដិចហើយហេតុនេះអាចធ្វើកម្មវិធីពិសេសនោះបានហើយ។លោកថាពេលអ្នកនាងចិន្ដា រៀបការការចាត់ចែងផ្នែកជួលអគារការ ,រៀបចំផ្កាភ្ញី និងសម្អាងការជាដើមគឺលោកជាអ្នកទទួលបន្ទុកចាត់ចែងទាំងអស់ ។
ថ្វីត្បិតតែអ្នកនាងយុគ ចិន្ដា មិនដែលរៀបការសូម្បីតែម្ដងក្ដី ប៉ុន្ដែពេលនេះនាងមានកូនស្រីម្នាក់ពេញវ័យក្រមុំទៅហើយនោះគឺកញ្ញាយុគ ដាពេជ្រ ហៅស្រីអម អាយុ១៨ឆ្នាំ ។អ្នកនាងចិន្ដា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាតាមពិតការរៀបចំផែនការជីវិតនាងបានគិតគូររួចអស់ទៅហើយគឺគ្រាន់តែមិនចង់បង្ហាញឲ្យគេដឹងមុនប៉ុណ្ណោះ។អ្នកនាងថែមទាំងអះអាងថាការពន្យាពេលរៀបការរបស់នាងក៍អាចទាក់ទងរឿងកូនស្រីផងដែរ ព្រោះតែនាងរងចាំឲ្យកូនពេញវ័យក្រមុំឲ្យគេធ្វើជាអ្នកកំដឲ្យនាងតែម្ដងកុំឲ្យពិបាកពឹងកូនក្រមុំគេ។
មជ្ឈដ្ឋានមហាជនមើលឃើញថាអ្នកនាងយុគ ចិន្ដា ជានារីដ៍រឹងមាំម្នាក់ដែលយកគ្រួសារ ,ការងារ ធំជាងស្នេហា ហេតុនេះហើយបានជានាងមិនធ្លាប់បង្ហាញទុក្ខសោកឈឺចាប់ដោយសារតែស្នេហាម្ដងណាឡើយ ។ប៉ុន្ដែប្រសិនបើអ្នកនាងចិន្ដា ពន្យាពេលរៀបការតទៅទៀត នោះច្បាស់ជាមានអ្នកខ្សឹបខ្សៀវគ្នាថាអ្នកនាងជោគជ័យតែការងារសិល្បៈ និងធ្វើជំនួញ តែបរាជ័យស្នេហានោះនៅតែបន្ដនិយាយទៀតជាមិនខាន។ដោយឡែកសម្រាប់តារាខ្លះស្និតជាមួយអ្នកនាងចិន្ដា ហើយធ្លាប់និយាយឲ្យយោបល់ថានាងគូតែយកសង្សារក្មេងនិងសង្ហារជាងនេះ នោះគឺគ្មានឥទ្ធិពលដល់ចំណងស្នេហាថ្មីរបស់នាងឡើយ ព្រោះអ្វីៗនៅលើការសម្រេចចិត្តរបស់នាង ក្រោយនាងបានស្វែងយល់ចិត្តអ្នកជំនួញម្នាក់នោះជិត៥ឆ្នាំ គេឃើញចំណងស្នេហាមួយនេះគ្មានភាពរកាំរកូសនោះទេ ពោលគឺរលូនល្អ ។ទស្សនិកជនរងចាំមើលថាអ្នកនាងចិន្ដា នឹងហ៊ានគ្រងឈុតកូនក្រមុំមែនទែននៅឆ្នាំ២០២៤ ដែរឬទេ ?