Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានបុកបង្គោលភ្លើងបាក់ ក្រឡាប់ផ្ងារជើង រត់ចោលឡាន

បើកឡានបុកបង្គោលភ្លើងបាក់ ក្រឡាប់ផ្ងារជើង រត់ចោលឡាន

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាក Land Cruiser ១គ្រឿង បើកបរបោះពួយល្បឿនលឿន មិនប្រយ័ត្ន ធ្វើឱ្យរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវរបស់រដ្ឋ ១ដើម បណ្តាលឱ្យបាក់ខ្ទេច រាបដល់ដី ចំណែក រថយន្តបង្កហេតុ បានក្រឡាប់ផ្ងារជើងម្ខាង រីឯអ្នកបើកបរ បានរត់ចោលឡានបាត់។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៥៥នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវ១១៤ ស្ថិតក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើប ១គ្រឿង ម៉ាក Land Cruiser ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-0202 បើកបរដោយបុរសម្នាក់ មិនស្គាល់ អត្តសញ្ញាណ ធ្វើដំណើរបោះពួយក្នុងល្បឿនយ៉ាងលឿន រួចជ្រុលបុកបង្គោលភ្លើងបំភ្លឺដងផ្លូវរបស់រដ្ឋ បណ្តាល ឱ្យរបើកដួលបាក់រាបដល់ដី។ ចំណែករថយន្តបង្កហេតុ បានក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ។ រីឯម្ចាស់រថយន្ត បានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ កម្លាំងជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ បានចុះពិនិត្យទីតាំងកើតហេតុ ធ្វើការវាស់វែង រួចអូសយករថយន្តទៅរក្សាទុក រង់ចាំឱ្យម្ចាស់រថយន្តចូលមកដោះស្រាយសំណងបង្គោលភ្លើងរបស់រដ្ឋ៕

RELATED ARTICLES