Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម រឹបអូសឈើជាង៤០ម៉ែត្រគូប លាក់ក្នុងក្រុមហ៊ុន ចម្ការចេក

 រឹបអូសឈើជាង៤០ម៉ែត្រគូប លាក់ក្នុងក្រុមហ៊ុន ចម្ការចេក

ខេត្តស្ទឹងត្រែង ៖ ឈើអារ ចន្លោះចាប់ពី ៣៥ទៅ៤០ម៉ែត្រ ត្រូវបានរឹបអូសនៅក្នុងក្រុមហ៊ុនចម្ការចេក មួយកន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិរិទ្ធិសែនជ័យ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ។

ករណីនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាប កាលពីវេលាល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមបទបញ្ជាពីលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដឹកនាំផ្ទាល់ដោយលោក ជា សុភ័ក្ក ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ក្រោយតាមដាននិងស្រាវជ្រាវអំពីសកម្មភាពដឹកជញ្ជូនឈើ ពីប្រភពខាងក្រៅ ចូលទៅក្នុងក្រុមហ៊ុនចម្ការចេក ខាងលើ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ក្រុមហ៊ុនចម្ការចេកនោះ ក្រៅពីដាំដំណាំកសិកម្ម គឺពុំមានសិទ្ធិក្នុងការទិញ លក់ឬដឹកជញ្ជូនផល អនុផលព្រៃឈើនោះទេ បើមានសិទ្ធិក៏ត្រូវមានប្រភពទីតាំងព្រៃសម្បទាន ពីរដ្ឋច្បាស់ លាស់ និងត្រូវមានការឆ្លងកាត់ត្រួតពិនិត្យច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើ និងច្បាប់ដឹកជញ្ជូនផងដែរ។ ប៉ុន្តែក្រុមហ៊ុននេះ ពុំមានឆ្លងកាត់ច្បាប់ណាមួយទេ ទើបកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយជំនាញ ពាក់ព័ន្ធ ចុះបង្ក្រាបតែម្តង។

មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ នាវេលាថ្ងៃត្រង់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ឈើទាំងនោះ គឺជា ប្រភេទឈើក្រៅលំដាប់ថ្នាក់។ តាមការប៉ាន់ស្មាន មិនទាន់ជាផ្លូវការចន្លោះចាប់ពី ៣៥ទៅ៤០ម៉ែត្រគូប។មន្ត្រីជំនាញ បន្តថា ឈើទាំងអស់នោះ គឺក្រុមហ៊ុនចម្ការចេក បញ្ជាទិញពីប្រភពខាងក្រៅ ដឹកចូលក្រុមហ៊ុន ដើម្បីសាងសង់ផ្ទះកម្មករ។ មន្ត្រីជំនាញ បន្តថា បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការត្រួតពិនិត្យ និងវាស់វែងឈើ ទាំងនោះ៕

RELATED ARTICLES