Monday, November 18, 2024
Homeតារាខ្មែរពេជ្រ សោភា ៖ថាអត់បានចាក់ចង្កា អក្សរV ទេ !

ពេជ្រ សោភា ៖ថាអត់បានចាក់ចង្កា អក្សរV ទេ !

ភ្នំពេញ៖ពេជ្រ សោភា ត្រូវបានគេសង្ស័យថានាងបានវះកាត់ផ្នែកចង្កា ចាក់ឲ្យចេញជាអក្សV ដើម្បី​ឲ្យមានការ​ទាក់ទាញថែមទៀត ក្រោយពីមុននេះនាងបានសារភាពថាបានកែស្លាបច្រមុះ ឲ្យ​មើល​ទៅច្រមុះខ្ពស់ជាងមុន  ។ប្រភពបានឲ្យដឹងថាការចាក់ចង្កា ឲ្យស្រួចរបស់សោភា នា​ពេល​នេះមានការគាំទ្រ យ៉ាងពេញទំហ៊ឹងតែម្ដងពី​គូដណ្ដឹងរបស់នាងបុរសរូបសង្ហារលោកឆឹម សក្ក​ដា ហើយលោកកាន់តែស្រលាញ់សោភា ព្រោះមើលទៅតារា​វ័យ៤០ឆ្នាំ រូបនេះ​សម្រស់​គូរឲ្យក្នក់ក្នាញ់ថែមទៀត ក្រោយកែសម្រស់ផ្នែកខ្លះនោះ។

 ក្នុងជំនួបតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៨ វិច្ឆិកា ពេជ្រ សោភា បានទទួលស្គាល់​ថា​រឿងកាត់ស្លាបច្រមុះ​ទាំងសងខាងនាងពិតជាបានធ្វើមែន ប៉ុន្ដែការកែចាក់ចង្កាឲ្យចេញជា​អក្សរ​​V នោះនាងមិនដែលបានធ្វើដូច​គេសង្ស័យនោះទេ ។សោភា បានប្រាប់ពីហេតុផល​ថា​ចង្កា​របស់​នាងព្រែក ស្រួលស្រាប់អីចឹងពេលសើច​ទៅចេញរាងវែងអីចឹងហើយ មិនបាន​កែវា​នោះទេ ។នាង​ថា១០០% គឺប្រាកដជាមិនបានចាក់ចង្កា ទេហេតុ​នេះសូមFan របស់នាងឈប់​សង្ស័យ​ទៀតទៅ ។

 ក្រៅពីអះអាងថាចង្ការបស់នាងនៅរក្សាររបស់ពីធម្មជាតិ(Original )នោះពេជ្រ សោភា បានប្រាប់ថាការកាត់​ស្លាបច្រមុះរបស់នាងបើនិយាយពីការកែសម្ផស្សវិញអាចរាប់បានថាជាផ្នែក​តូចបំផុត ឬស្ទើតែមិនរាប់បញ្ចូល​ផ្នែកនៃការកែសម្រស់ផង ហេតុនេះ​ហើយបានជានាង​ហ៊ានធ្វើវា ។នាងបន្ថែមថាម្យាងទៀតបងស្រីរបស់នាងបានកាត់ស្លាបច្រមុះនេះមុននាងផង ហើយអត់ប៉ៈពាល់ដល់សុខ​ភាពទេ អីចឹងហើយបានជានាងធ្វើដែរ។តារាហង្ស​មាសរូប​នេះ​បន្ថែមទៀតថានាងបានកែកាត់​ស្លាបច្រមុះ​នេះនៅគ្លីនិកមួយក្នុងស្រុក ហើយពេលទៅ​ដល់​ពេទ្យ​ស្គាល់នាងនឹងជម្រុញឲ្យនាងកែច្រមុះ តែនាងប្រកែក ព្រោះមិនហ៊ានធ្វើទេ ដោយសារតែ​សម្រ​ស់នាងរាល់ថ្ងៃនេះនាងពេញចិត្តរបស់ធម្មជាតិ​ដែលមានស្រាប់ទៅ​ហើយ អីចឹងមិន​ចង់​កែ​ផ្នែក​ណាផ្សេងទៀតក្រៅពីបានកាត់ស្លាបច្រមុះហើយនោះឡើយ ។

 ពេជ្រ សោភា បានច្រៀងឲ្យហង្សមាសរយៈពេលជាង១៨ឆ្នាំ(២០០៥-២០២៣ ) ហើយ​ដែលនាងអះអាង​ថាជា​លើកទី១ ក្នុងឆាកជីវិតដែលនាងបានកែសម្រស់ផ្នែកដ៍តូចមួយគឺកាត់​ស្លាប​ច្រមុះនាពេលនេះ ហើយពេលនេះ​នាងពេញចិត្តនិងពេលភ្ញាក់ពីគេង​ឆ្លុះកញ្ចក់មើលទៅ​ឃើញខ្លួនឯងស្អាត ពិសេសគឺថ្មីៗនេះនាងបាន​សម្រក​ទម្ងន់បានដល់ទៅ១០គីឡួ ពោល​គឺ​ពី៥៨ មកសល់៤៨ .គ.ក្រ​ ហើយឥឡូវនាងស្រលាញ់និងពេញ​ចិត្តគីឡូហ្សីន​នេះ ព្រោះអំឡុង​ពេលនាងចូល​ហង្សមាស​ដំបូងក៍គីឡូ៤៨ ហ្នឹងដែរ ឥឡូវបានគីឡូដើមមកវិញ។

 គូរបញ្ជាក់ថាពេជ្រ សោភា នៅថ្ងៃបុណ្យអុំទូកនេះនាងជាប់ច្រៀងConcerts ទាំង៣ថ្ងៃ​ជាប់គ្នាតែម្ដងគឺថ្ងៃទី២៦ និង២៧ ច្រៀងនៅកោះពេជ្រ និងមុខវត្តបទុម ហើយថ្ងៃទី២៨ ច្រៀង​នៅ​ខេត្តសៀមរាប ។សោភា ថាការច្រៀង​សម្ដែងរបស់នាងគ្មានបញ្ហាចោទនោះទេ ក្រោយ​នាង​កាត់ស្លាបច្រមុះនេះ ព្រោះតមអាហារតែ១០ថ្ងៃ ដំបូង​ដែលនាងបានធ្វើវាតាំងពីខែ៧ ម្លេះ ហើយឥឡូវប្រើប្រាស់សម្លេងបានធម្មតា អត់ធ្វើទុក្ខ ឬប៉ៈពាល់អ្វីឡើយ ។នាងថារូបនាងមិន​មែន​ជាអ្នកដែលចូលចិត្តរឿងកែសម្រស់ទេ ព្រោះធុញការតមអាហារ ធ្វើឲ្យខាតពេលវេលា​នៃ​ការរកប្រាក់ចំណូល អីចឹងនាងគ្មានបំណងកែកុនផ្នែកផ្សេងណាទៀតឡើយ​។ប៉ុន្ដែ​កាលពី​ឆ្នាំ​មុនសោភា ថារឿង​កែ​សម្រស់នាងអាចពិចារណាខ្លះដែរថាគូរធ្វើកន្លែង​ណានៅពេលដែល​នាង​​​មានអាយុច្រើនជាងនេះ​ស្បែក​ចាប់​ផ្ដើម​ជ្រីវជ្រួញ ហើយនាងថែម​ទាំងធ្លាប់បាន​ជិះយន្ដ​ហោះ​ទៅប្រទេសកូរ៉េខាងត្បូង ដើម្បីកែច្រមុះនៅគ្លីនិក​មួយ​ទៀតផង ប៉ុន្ដែពេលទៅ​ដល់គ្រាន់​តែឃើញមុខកំាំបិតសស្ញាចនាងភ័យបុកពោះ​អត់ហ៊ានឲ្យពេទ្យវះ​កាត់ទើប​រក្សារច្រមុះពីធម្មជាតិមកដល់បច្ចុប្បន្ន។ដោយឡែកទាក់​ទងរឿងរៀប​ការវិញ​ពេជ្រ សោភា នៅតែមិន​ទាន់​កំ​ណត់​ច្បាស់លាស់ពីពេលវេលាដឹកដៃលោកឆឹម សក្កដា រៀបការក្រោយអ្នកទាំងពីរ​បាន​ភ្ជាប់ពាក្យ​ជាមួយគ្នាតាំងពីថ្ងៃទី១១ ខែ១១ ឆ្នាំ២០២២ ។

 ពេជ្រ សោភា បានកែតែត្រឹមស្លាបច្រមុះ ប៉ុណ្ណោះ តែតារាដែលកែច្រមុះ​តែម្ដងមាន​ដូច​ជាមាស សុខសោភា ,ឱក សុគន្ធកញ្ញា (លើកខ្ទង់ច្រមុះ),តេង លក្ខិណា ,សុខ ពិសី ,តន់ ច័ន្ទ​សីម៉ា,ថន លក្ខិណា  និងនី មុនីនាថ ជាដើម ៕

RELATED ARTICLES