Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបទីតាំងវេចខ្ចប់ស្លាក្លែងក្លាយ

បង្ក្រាបទីតាំងវេចខ្ចប់ស្លាក្លែងក្លាយ

ភ្នំពេញ ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាល ប្រឆាំងបទ ល្មើសសេដ្ឋកិច្ច កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌកំបូល ក្រោម ការសម្របសម្រួលនីតិវិធីផ្ទាល់ដោយលោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងមួយកន្លែង ស្ថិតនៅបុរីខេភី ម៉នដានី ផ្ទះលេខ១២ ផ្លូវលេខ៣ ភូមិស្វាយ សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ពាក់ព័ន្ធករណីវេចខ្ចប់ផលិតផលស្លាកញ្ចប់ក្លែងក្លាយ។ក្រោយពីសមត្ថកិច្ចធ្វើការឆែកឆេរត្រួតពិនិត្យជាក់ស្តែង បានរកឃើញនូវឧបករណ៍សម្ភារៈ បម្រើឱ្យការងារវេច ខ្ចប់ និងផលិត ចំនួន ៨៩,៥គីឡូក្រាម ម៉ាស៊ីនវេចខ្ចប់ ចំនួន២គ្រឿង និងកុំព្យូទ័រយួរដៃ ចំនួន១គ្រឿង។

បន្ទាប់ពីបានត្រួតពិនិត្យចប់សព្វគ្រប់ លោកស្រីព្រះរាជអាជ្ញារង បានសម្រេចឱ្យសមត្ថកិច្ចធ្វើការដកហូត សម្ភារៈទាំងអស់ យកទៅរក្សាទុកនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ជាបណ្តោះអាសន្ន ដើម្បីត្រួតពិនិត្យស្រាវជ្រាវបន្ត រង់ចាំការសម្រេចពីស្ថាប័នមានសមត្ថកិច្ច ហើយបាននាំខ្លួនម្ចាស់ទីតាំង ២រូប ជាជនជាតិចិន មកសាកសួរបំភ្លឺ ដើម្បីបន្តនីតិវិធី និងបញ្ជូនទៅតុលាការ។

ជាមួយគ្នានេះ សមត្ថកិច្ចសូមអំពាវនាវដល់ប្រជាពលរដ្ឋ មេត្តាជួយសហការក្នុងការផ្តល់ព័ត៌មាន ប្រសិនបាន ដឹងពីការផលិត កែច្នៃ ឬលក់ចែកចាយនូវផលិតផលសង្ស័យថាខុសច្បាប់ មកដល់សមត្ថកិច្ច តាមរយៈលេខ ទូរស័ព្ទ ០១២ ៤៥៦ ៩៦៦ ដើម្បីឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងឈានដល់ការបង្ក្រាប ឱ្យបានទាន់ ពេលវេលា ចៀសវាងការប៉ះពាល់ផលប្រយោជន៍អ្នកប្រើប្រាស់ ជាពិសេសសុខុមាលភាពរបស់ប្រជាពលរដ្ឋ៕

RELATED ARTICLES