Monday, July 7, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពលរដ្ឋជិត២០០គ្រួសារ ស្នើសុំបើកផ្លូវសាធារណៈ

ពលរដ្ឋជិត២០០គ្រួសារ ស្នើសុំបើកផ្លូវសាធារណៈ

ខេត្តកំពង់ស្ពឺ ៖ អាជ្ញាធរភូមិ ព្រមទាំងប្រជាពលរដ្ឋចំនួន១៦៤គ្រួសារ បានស្នើសុំឱ្យលោកចាន់ សុជាតិ បើកផ្លូវសាធារណៈឡើងវិញ បន្ទាប់ពីយកផ្លូវសាធារណៈបិទធ្វើជាកម្មសិទ្ធិ ជាងមួយឆ្នាំហើយ។

លោកយ៉ែម យន អាយុ៦៨ឆ្នាំ ជាមេភូមិក្រាំងស្លែង ឃុំតាំស្យា ស្រុកភ្នំស្រួច បានបញ្ជាក់ប្រាប់ កាលពីព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ក្នុងនាមគាត់ជាអាជ្ញាធរ ភូមិក្រាំងស្លែង ស្នើសុំឱ្យលោកចាន់ សុជាតិ បើកផ្លូវលំជា សាធារណៈវិញ ដើម្បីឱ្យប្រជាពលរដ្ឋធ្វើចរាចរណ៍ ព្រោះផ្លូវនេះ ពួកគាត់ប្រើប្រាស់តាំងពីអំឡុងឆ្នាំ១៩៨០ មកទល់បច្ចុប្បន្ន  ស្រាប់តែនៅដើមឆ្នាំ២០២២លោកចាន់ សុជាតិ បានធ្វើរនាំងទ្វារដែកបិទផ្លូវ ធ្វើឱ្យបងប្អូនប្រជា ពលរដ្ឋរបស់គាត់ ពិបាកធ្វើដំណើរឆ្លងកាត់ ដែលមានទីតាំងព្រំប្រទល់ជាប់ជាមួយភូមិទួល ឃុំមហាសាំង ស្រុកភ្នំស្រួច។

លោកមេភូមិ បានបន្តទៀតថា នៅក្នុងទីតាំងដីចម្ការបស់លោក ចាន់ សុជាតិ នៅប្រឡោះកណ្តាលរវាង ភូមិ ស្លែង និងភូមិទួល ខណៈដែលផ្លូវខាងលើ ជាចំណុចឆ្លងកាត់ទៅដីស្រែចម្ការរបស់បងប្អូនប្រជា ពលរដ្ឋទាំង សងខាង ទើបគាត់និងប្រជាពលរដ្ឋ ស្នើសុំឱ្យបើកផ្លូវវិញ។ ក្នុងនាមគាត់ជាអាជ្ញាធរ សូមសំណូមពរទៅលោក ចាន់ សុជាតិ ចំនួន៣ចំណុច រួមមាន ១-សូមឱ្យបើកផ្លូវសាធារណៈវិញ។ ២-សូមឱ្យកាយអាចម៍ដីដែលចាក់ទប់ទឹកផ្នែកខាងក្រោមប្រឡាយវិញ ខណៈដែលមានភ្លៀងច្រើន ធ្វើឱ្យទឹកអូរ ច្រាលឡើង លិចដីស្រែប្រជាពលរដ្ឋគាត់ផ្នែកខាងលើ និង៣-ស្នើសុំឱ្យគ្របបិទបាំងគ្រាប់ផ្លែស្វាយ ដែលលោក ទិញយកចាក់កណ្តាលចម្ការ ទុកធ្វើជីនោះ ព្រោះជះក្លិនស្អុយ ធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជា ពលរដ្ឋទាំង សងខាង ពេលដែលមានខ្យល់ម្តងៗ។

ដោយឡែកលោកមេឃុំមហាសាំង បានប្រាប់តាមទូរស័ព្ទថា លោកនឹងចុះទៅពិនិត្យមើល បើមានការបិទផ្លូវសា ធារណៈមែន លោកនឹងឱ្យរើចេញវិញ។

ចំណែកលោក ហន ពិសិទ្ធ អភិបាលស្រុកភ្នំស្រួច បាននិយាយថា បើសិនមានប្រជាពលរដ្ឋដាក់ពាក្យបណ្តឹង លោកនិងឱ្យជំនាញចុះពិនិត្យនិងដោះស្រាយជូនបងប្អូនមិនខានឡើយ តែលោកនឹងឱ្យមន្ត្រីជំនាញទៅទីតាំង ខាងលើ និងងកោះហៅភាគីលោកចាន់ សុជាតិ មកដោះស្រាយ។

ដោយឡែក លោកចាន់ សុជាតិ អ្នកយកព័ត៌មានមិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ៕

RELATED ARTICLES