Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់រថយន្តដឹកទាយួន ២៥០០ក្បាល

ចាប់រថយន្តដឹកទាយួន ២៥០០ក្បាល

ភ្នំពេញ ៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម សត្វ បានឱ្យដឹងថា មន្ត្រីជំនាញ បានចុះស្ទាក់ចាប់រថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ជាប្រភេទរថយន្តដឹក ទំនិញចំណុះ ១,៥តោន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-0042 ដឹកសត្វទារស់ ចំនួន២៥០០ក្បាល ណីប្រ ទេសវៀតណាម ដោយគ្មានលិខិតស្នាមអ្វីទាំងអស់។

ប្រតិបត្តិការចុះបង្ក្រាបនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៨និង០២នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលើកំណាត់ ផ្លូវជាតិលេខ៦ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ខាងមុខបុរីឌឹផ្លរ៉ា (The flora)។តាមប្រភពពីមន្ត្រីជំនាញ រថយន្តខាងលើនេះ បានដឹកសត្វទារស់ មកពីប្រទេសវៀតណាម តាមច្រកស្វាយ អាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ឆ្ពោះមកលក់ចែកចាយក្នុងរាជធានីភ្នំពេញ ហើយតាមការឆ្លើយ បញ្ជាក់ពីម្ចាស់រថយន្តដឹកទា គឺគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

ករណីនេះ ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសខាងលើ  ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES