Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដួលម៉ូតូ ពេទ្យដាក់សេរ៉ូម៥ប្លោក ប្រកាច់ស្លាប់

ដួលម៉ូតូ ពេទ្យដាក់សេរ៉ូម៥ប្លោក ប្រកាច់ស្លាប់

ខេត្តរតនគិរី ៖ បុរសម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូដោយខ្លួនឯង បណ្តាលឱ្យរងរបួស និងត្រូវស្ត្រី ជាប្រពន្ធដឹកបញ្ជូនទៅគ្លីនិកឯកជនមួយកន្លែង ដើម្បីព្យាបាល លុះទៅដល់គ្រូពេទ្យបានបន្តោកសេរ៉ូមឱ្យអស់ ចំនួន៥ប្លោក ស្រាប់តែអ្នកជំងឺប្រកាច់ស្លាប់។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅត្រង់ចំណុចគ្លីនិកពន្លឺ សុខភាព ស្ថិតក្នុងភូមិជ័យជម្នះ សង្កាត់ឡាបានសៀក ក្រុងបានលុង។ លុះមកដល់ ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ស្ត្រីជាប្រពន្ធជនរងគ្រោះ បានទៅកាន់ ការិយាល័យជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរ បាលខេត្តរតនគីរី ដើម្បីដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

តាមការលើកឡើងពីអ្នកស្រី ឈួន ស្រីរ័ត្ន ដែលត្រូវជាភរិយារបស់សពឈ្មោះប្រាក់ សុភាព ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិ២ សង្កាត់កាចាញ ក្រុងបានលុង បានរៀបរាប់ប្រាប់ថា កាលពីវេលាម៉ោង ១និង៣០នាទី រសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ គាត់បានយកប្តី ឈ្មោះប្រាក់ សុភាព ទៅព្យាបាលនៅគ្លីនិកពន្លឺសុខភាព។ ពេលនោះអាការប្តីរបស់គាត់មិនទាន់ធ្ងន់ធ្ងរនៅឡើយទេ ពេលចូលទៅដល់ក្នុងមន្ទីរសម្រាកព្យាបាលភ្លាម មានលោកគ្រូពេទ្យឈ្មោះទី ដែលជាម្ចាស់គ្លីនិកពន្លឺសុខភាព បានមកពិនិត្យ ដោយប្រើប្រាស់អេកូលើផ្ទៃពោះ របស់ប្តីគាត់ រយៈពេលប្រហែល២នាទី រួចគាត់បាននិយាយថា មិនមានកើតអ្វីធ្ងន់ធ្ងរទេ។ បន្ទាប់មកបុគ្គលិកគ្លីនិកពន្លឺសុខភាព បានព្យួរសេរ៉ូមជូនប្តីរបស់គាត់ ចំនួន២ប្លោក (ធំ១ តូច១) ពេលអស់សេរ៉ូម ២ប្លោកនេះរួច ក៏បន្តព្យួរសេរ៉ូមបន្ថែម ២ប្លោកទៀត។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា រហូតដល់ម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃដដែល ពេលនោះសេរ៉ូមដែលព្យួរ បន្ថែម ២ប្លោកចុងក្រោយ ក៏អស់ទៀត សរុបទាំងមុនទាំងក្រោយ ចំនួន៤ប្លោក បុគ្គលិកពេទ្យក៏ចាប់ផ្តើមព្យួរ សេរ៉ូមប្លោកទី៥ បន្តទៀត។ ប៉ុន្តែពេល នោះប្តីរបស់គាត់ចាប់ផ្តើម ធ្វើទុក្ខជាខ្លាំង គ្រូពេទ្យក៏ឱ្យថ្នាំម្សៅម៉្យាង ដាក់ចូលទៅក្នុងទឹក ដើម្បីឱ្យប្តីគាត់ផឹក។ ពេលផឹករួចមួយសន្ទុះក្រោយមក ប្តីរបស់គាត់ក៏ចាប់ផ្តើមធ្វើទុក្ខ ខ្លាំង មែនទែន ពេលនោះលោកគ្រូពេទ្យក៏មកផ្តាច់សេរ៉ូមចេញវិញ។

ខណៈនោះ ប្តីរបស់គាត់ចាប់ផ្តើមប្រកាច់ក្រញង់ដៃជើង រួចក៏បាត់ស្មារតីតែម្តង។ ទន្ទឹមនោះដែរ លោកគ្រូ ពេទ្យឈ្មោះលុយ ទី ជាម្ចាស់គ្លីនិកពន្លឺសុខភាព បានមកធ្វើចលនាបេះដូងឱ្យប្តីរបស់គាត់ ប៉ុន្តែប្តីគាត់លែង ដកដង្ហើម បេះដូងក៏ឈប់លោត។ ពេលនោះគាត់ដឹងថាប្តីរបស់គាត់បានផុតដង្ហើមទៅហើយ ទើបលោកគ្រូ ពេទ្យ លុយ ទី ចាប់ផ្តើមស្រវេស្រវាយកសពប្តីរបស់គាត់ លើកយកដាក់រថយន្តផ្ទាល់ខ្លួនរបស់គាត់ រួចក៏ដឹក បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី។ តែយ៉ាងណាក៏មិនអាចស្រោចស្រង់ជីវិតប្តីគាត់បានដែរ ព្រោះប្តី គាត់បានស្លាប់បាត់ តាំងពីពេលដែលនៅក្នុងគ្លីនិកពន្លឺសុខភាព។

លោកសុខ សារ៉េត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកាចាញ បានឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ជនរងគ្រោះបានជិះម៉ូតូ ១គ្រឿង ម៉ាកសង់កូរ៉េ ស៊េរីចាស់ ដឹកជ័រកៅ ស៊ូចេញពីចម្ការ នៅត្រង់ចំណុចភ្នំបេង ឆ្ពោះមកកាន់គេហ ដ្ឋានភូមិ ២ សង្កាត់កាចាញ លុះមកដល់ត្រង់ចំណុច កើតហេតុខាងលើ ស្ថានភាពផ្លូវមានចំណោត រួមផ្សំទាំងការឆ្វេសប្រហែសផងនោះ ជនរងគ្រោះបានដាក់ ជ័រកៅស៊ូនៅពីមុខ (ទូកម៉ូតូ) ហើយជនរងគ្រោះមិនអាចជាន់ហ្វ្រាំងទាន់ពេលវេលា បណ្តាលឱ្យម៉ូតូទៅមុខ យ៉ាងលឿនជ្រុលចង្កូតធ្លាក់ប្រឡាយ និងបោកខ្ទប់ជនរងគ្រោះ បណ្តាលឱ្យរបួសធ្ងន់។ ក្រោយកើតហេតុក្រុម គ្រួសារបានដឹកបញ្ជនទៅសម្រាកព្យាបាលនៅគ្លីនិកពន្លឺសុខភាព។លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឡាបានសៀក បានបញ្ជាក់ថា បញ្ហាមានអ្នកជំងឺ ស្លាប់ក្នុងគ្លីនិក ពន្លឺសុខភាព ម្ចាស់ទីតាំងថា លោកប្រគល់ឱ្យមេធាវីធ្វើការហើយ។

នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចចម្រុះ រួមមាន នគរបាលប៉ុស្តិ៍សង្កាត់កាចាញ មេភូមិ អធិការនគរបាល ក្រុងបានលុង និងសមត្ថកិច្ចជំនាញបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការនគរបាលខេត្ត បានចុះធ្វើកោសល្យវិច័យសព រួចបានប្រគល់សពឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES