Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូ នៅក្រុងក្រចេះ

បង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូ នៅក្រុងក្រចេះ

ខេត្តក្រចេះ ៖ កម្លាំងនគរបាលខេត្តក្រចេះ ក្រោមបញ្ជាពីលោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាល ខេត្ត បានឃាត់ខ្លួនក្មេងទំនើងមួយក្រុម ដែលតែងតែបើកបរម៉ូតូក្នុងល្បឿនលឿន និងបង្ហោះ បង្កភាពអនាធិប តេយ្យនៅតាមដងផ្លូវមាត់ទន្លេ ក្នុងក្រុងក្រចេះ ។

ក្រុមក្មេងទំនើងទាំងនោះ ត្រូវបានកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តចុះឃាត់ខ្លួន កាលពីយប់ថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២៣ ខណៈពួកគេប្រើប្រាស់ម៉ូតូ ចំនួន១១គ្រឿង បើកបរក្នុងល្បឿនលឿន និងបង្ហោះ បង្កភាពអនា ធិបតេយ្យនៅតាមដងផ្លូវសាធារណៈ។

ភ្លាមៗ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការស្ទាក់ក្រសោបបានម៉ូតូ ទាំង១១គ្រឿងនាំទៅស្នងការដ្ឋាន ហើយបានអញ្ជើញអាណាព្យាបាលមកធានា និងធ្វើកិច្ចសន្យាបញ្ឈប់ការបើកបរបែបអនាធិបតេយ្យបន្តទៀត ទើបអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។

សូមបញ្ជាក់ថា ការបង្ក្រាបក្មេងទំនើងនេះ មិនមែនជាលើកទី១ទេ កម្លាំងនគរបាលតែងតែមានចំណាត់ការ បង្ក្រាបជាបន្តបន្ទាប់ ចំពោះក្រុមក្មេងទំនើងជិះម៉ូតូបង្ហោះ ឬក៏កែច្នៃបំពង់ស៊ីម៉ាំងខុសប្រក្រតី ដើម្បីចូលរួមរក្សា ការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម៕

RELATED ARTICLES