Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួន៨នាក់ នេសាទក្នុងតំបន់ហាមឃាត់

ឃាត់ខ្លួន៨នាក់ នេសាទក្នុងតំបន់ហាមឃាត់

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យចំនួន ៨នាក់ ដែលលួចធ្វើការនេសាទខុសច្បាប់ នៅក្នុងតំបន់ហាមឃាត់អាង ទំនប់វារីអគ្គិសនី សេសានក្រោម២ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយមន្ត្រីឆ្មាំនិង មន្ត្រីជំ នាញផ្នែកជលផល ឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីចាត់ការ តាមច្បាប់។

បន្ទាប់ពីបញ្ជូនជនសង្ស័យទៅតុលាការ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកដេត ចំណាន នាយ ខណ្ឌលផលស្តីទីស្ទឹងត្រែង បានបញ្ជាក់ថា ក្រុមអ្នកនេសាទនេះ តែងតែសហការគប់គិតគ្នាជាមួយនឹងប្រ ជាសហគមន៍ លួចនេសាទខុសច្បាប់នៅក្នុងអន្លង់អភិរក្សត្រីមេពូជ ក្នុងអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅក្នុងភូមិសាស្ត្រឃុំក្បាលរមាស   ស្រុកសេសានខេត្តស្ទឹងត្រែង។ លោកបន្តថា តំបន់នេះ រដ្ឋបាលជល ផលនិងខណ្ឌជលផលខេត្ត អាជ្ញាធរមានសមត្ថកិច្ច បានផ្សព្វផ្សាយច្បាប់ហាមឃាត់ មិនឱ្យចូលនេសាទទេ តែក្រុមទាំងនេះបានគប់គិតគ្នាជាមួយប្រជាសហគមន៍ ជាថ្នូរនិងការសូកប៉ាន់លុយកាក់ ហើយចូលទៅធ្វើនេ សាទដោយខុសច្បាប់។

លោកនាយខណ្ឌស្តីទី បន្តថា កម្លាំងគណៈបញ្ជាការឯកភាពស្រុកសេសាន ក្រោមការដឹកនាំបញ្ជាពីព្រះរាជ អាជ្ញាសាលាដំបូងខេត្ត បានចុះស្រាវជ្រាវឃាត់ខ្លួនបាន ចំនួន៩នាក់ ក្នុងនោះមានក្មេងប្រុសម្នាក់ អាយុ១៣ឆ្នាំ បានឱ្យទៅផ្ទះវិញ ក្រៅពីនោះកសាងសំណុំរឿង បញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ទូកឈើ ចំនួន៣គ្រឿង ទូកស្មាច់ ១គ្រឿង ម៉ាស៊ីន២៥សេះ ២គ្រឿង ២០សេះ ២គ្រឿង សន្ទូចរនង ៣០០០ផ្លែ មងបណ្តែត ២៥០០ម៉ែត្រ ស្មើនឹង ២៧ត្បូង រួមនិងត្រីចម្រុះ ចំនួន៣៤គីឡូក្រាម៕

RELATED ARTICLES