Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចចូលបន្ទប់ស្រី ប៉ូលិសចាប់វ៉ៃខ្នោះ ដោះសាថា ជ្រកភ្លៀង

លួចចូលបន្ទប់ស្រី ប៉ូលិសចាប់វ៉ៃខ្នោះ ដោះសាថា ជ្រកភ្លៀង

ភ្នំពេញ ៖ នារីម្នាក់ បានដើរចេញទៅអង្គុយលេងនៅបន្ទប់ជួលអ្នកជិតខាង អស់១សន្ទុះធំ ទើបត្រឡប់មកវិញ ឃើញមានស្បែកជើងមនុស្សប្រុសនៅខាងមុខបន្ទប់ លុះបើកទ្វារចូលទៅមើល ស្រាប់តែប្រទះឃើញបុរសម្នាក់ កំពុងរុះរើអីវ៉ាន់ក្នុងបន្ទប់នាង ទើបស្រែកឆោឡោ ផ្អើលដល់សមត្ថកិច្ច ចុះចាប់វាយខ្នោះភ្លាមៗ បែរជាបុរសនោះ ដោះសាថា ចូលជ្រកភ្លៀងប៉ុណ្ណោះ។

ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅត្រង់ចំណុចបន្ទប់ជួលលេខ១០ ផ្លូវ១០៩២ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។តាមប្រភពព័ត៌មានពីនារីជាម្ចាស់បន្ទប់ជួល បានរៀបរាប់ប្រាប់ដោយសុំមិនបញ្ចេញឈ្មោះថា នាងបានមក ស្នាក់នៅបន្ទប់ជួលកើតហេតុ តែម្នាក់ឯងទេ។ មុនពេលកើតហេតុ នាងស្នាក់នៅបន្ទប់ជួលជាធម្មតា លុះ ក្រោយមក នាងបានដើរចេញពីបន្ទប់ ទៅអង្គុយលេងនៅផ្ទះបងស្រី ដែលនៅខាងមុខផ្លូវចូល។នារីជាម្ចាស់បន្ទប់ជួល បន្តថា នៅពេលនាងដើរចេញមកបានបន្តិច ស្រាប់តែឃើញជនសង្ស័យម្នាក់ កំពុងតែ ឈរនៅមាត់ផ្លូវចូលនោះ ពេលនោះនាងមានអារម្មណ៍ថា ដូចជាមិនសូវស្រួល ព្រោះបន្ទប់ក៏មិនបានចាក់សោ ផង។ បន្ទាប់មកនាងក៏ដើរចូលទៅក្នុងបន្ទប់របស់នាងវិញ និងបានងូតទឹករួចរាល់ ហើយនាងក៏ដើរចេញមកវិញ ម្តងទៀត ដោយបានចាក់សោបន្ទប់ផងដែរ។

នារីខាងលើ បានឱ្យដឹងបន្តទៀតថា បន្ទាប់ពីអង្គុយលេងនៅផ្ទះបងស្រី បានមួយស្ទុះ នាងបានដើរត្រឡប់ទៅ វិញ ក្នុងបំណងចូលទៅសម្រាកក្នុងបន្ទប់។ លុះពេលទៅដល់ខាងមុខបន្ទប់ ស្រាប់តែឃើញទ្វារបន្ទប់របើក ហើយឃើញមានស្បែកជើងជនសង្ស័យ នៅខាងក្រៅទៀត និងឃើញជនសង្ស័យកំពុងតែធ្វើសកម្មភាព រុះរើសម្ភារៈនៅខាងក្នុងបន្ទប់របស់នាង។ ពេលនោះ នាងបានស្រែកឆោឡោ និងរត់ចេញទៅខាងក្រៅ ឱ្យគេ ជួយ និងឃាត់ខ្លួនជនសង្ស័យ រួចរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយបដិសេធថា ខ្លួនមិនបានធ្វើសកម្មភាព ដូចដែល នារីរងគ្រោះចោទប្រកាន់នោះទេ ដោយមុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូមកជាមួយពូរបស់ខ្លួន ចេញពី កន្លែងធ្វើការ នៅទឹកថ្លា ក្នុងបំណងទៅផឹកស៊ីនៅបន្ទប់ជួលបងប្រុសរបស់ខ្លួន ម្តុំកន្លែងកើតហេតុ ប៉ុន្តែខ្លួន មិនស្គាល់បន្ទប់នោះទេ គឺពូជាអ្នកនាំមក។

ជនសង្ស័យ បានសារភាពបន្តថា លុះពេលជិះមកដល់ចំណុចកើតហេតុ ពូរបស់ខ្លួនបានឱ្យចាំនៅទីនោះសិន គាត់ជិះទៅទិញសាច់ក្លែមមួយភ្លែតសិន។ ប៉ុន្តែខណៈពេលកំពុងតែរង់ចាំនោះ ស្រាប់តែមានភ្លៀងធ្លាក់ ខ្លួនក៏បានដើរចូលទៅរកកន្លែងជ្រកភ្លៀង តែដោយខ្លាចទទឹកទូរស័ព្ទ ខ្លួនក៏បានទៅសុំថង់ពីម្ចាស់បន្ទប់ជួលម្នាក់ ដែលនៅក្បែរបន្ទប់ជួលជនរងគ្រោះ តែបែរជាត្រូវជនសង្ស័យចោទខ្លួនថាជាចោរគាស់ទ្វារបន្ទប់។ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះធ្វើការអន្តរាគមន៍ និងបាននាំជនសង្ស័យ រួមទាំងវត្ថុតាង ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES