Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម វ៉ៃខ្នោះយួនម្នាក់ សៀតកាំភ្លើងខ្លីចូលដីខ្មែរ

 វ៉ៃខ្នោះយួនម្នាក់ សៀតកាំភ្លើងខ្លីចូលដីខ្មែរ

ខេត្តស្វាយរៀង ៖ បុរសជាជនជាតិវៀតណាមម្នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តស្វាយរៀង ចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត បន្ទាប់ពីកម្លាំងជំនាញ បានរកឃើញកាំភ្លើងខ្លី ១ដើម នៅលើខ្លួនជននេះ។

ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង ៦និង៥០នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលើកំណាត់ ផ្លូវជាតិលេខ១ ភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត។

ជនសង្ស័យដែលត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះង្វៀង ឌិនចុង (NGUYEN DINH TRONG) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរអនឡាញ ស្នាក់នៅបណ្តោះអាសន្ន ក្នុងរាជធានីភ្នំពេញ។តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៦និង៥០នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជ អាវុធ ហត្ថខេត្តស្វាយរៀង កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក ស្រី វុត្ថា មេបញ្ជាការរងអាវុធហត្ថខេត្តស្វាយរៀង ទទួលការងារស្រាវជ្រាវនិងបង្ក្រាបបទ ល្មើស និងដោយមានការដឹកនាំសម្រប សម្រួលពីលោកឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងខេត្ត បានធ្វើប្រតិបត្តិការបង្ក្រាបករណីកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ស្ថិត នៅចំណុចផ្លូវជាតិលេខ១ ភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើ ព្រមទាំងដកហូតវត្ថុតាង រួមមាន អាវុធខ្លី ម៉ាក K54 ចំនួន១ដើម លេខ K54 4812 បង់អាវុធចំនួន១ គ្រាប់ចំ នួន១១គ្រាប់ ទូរស័ព្ទ ចំនួន១គ្រឿង និងលិខិតឆ្លងដែន ចំនួន១ក្បាល។

ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES